កូនប្រុស​​​ស្រវឹង​​ស្រា​​​វាយ​​​ឪពុក​​​រហូត​​​ស្លាប់​​​

សារព័ត៌មាន​ Cambodia News/
បាត់ដំបង​ (៣១ សីហា ២០១៦) ៖ បុរស​ម្នាក់​ជា​កូនប្រុស​​​បាន​ផឹកស្រា​ស្រវឹង​ហើយ​យក​ពូថៅ​វាយ​ឪពុក​អាយុ​៧៥​ឆ្នាំ​រហូត​ស្លាប់​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​តក់ស្លុត​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន​កាលពី​រសៀល​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្រុម​៥​ភូមិ អន្លង់​តា​ម៉ី ឃុំ​ឈើទាល ស្រុក​បាណន់ ខេត្តបាត់ដំបង​។​

មន្ត្រី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនដៃដល់​ឈ្មោះ ស៊ើ​ត ស៊ីន អាយុ​៣៥​ឆ្នាំ រស់នៅ​ក្រុម​៥​ភូមិ​អន្លង់​តា​ម៉ី ឃុំ​ឈើទាល ស្រុក​បាណន់ ខេត្តបាត់ដំបង​។ ជននេះ​បាន​ប្រើប្រាស់​ពូថៅ​វាយ​ទៅលើ ឪពុក​បង្កើត​របស់ខ្លួន ឈ្មោះ ដែង ស៊ើ​ត អាយុ ៥​ឆ្នាំ​រស់នៅ​កន្លែងកើតហេតុ បណ្តាល​ឲ្យ​ស្លាប់​។
មន្ត្រី​នោះបាន​ឲ្យ​ដឹង​ទៀតថា​ដោយ​ជននេះ​ជាម​ នុស្ស​ស្រវឹងខួប​ស្ទើរ​គ្មាន​ស្មារតី​ជាម​នុស្សហើយ​តែង​រករឿង​ឪពុក​រាល់ថ្ងៃ ​ដើម្បី​បាន​លុយ​ទិញ​ស្រា​ផឹក​ដែល​គ្រួសារ​គាត់​គឺមាន​តែ​ពីរ​នាក់​ឪពុក​និង ​កូន​ប៉ុណ្ណោះ​។​ក្រោយ​កើតហេតុ​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ បាណន់​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ និង​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលាការ ចាត់ការ​តាមផ្លូវ​ច្បាប់​៕​
Capture.PNG1

Related Articles

Back to top button
Close
Close