រថយន្ត​បុក​គ្នា ស្លាប់​៩​នាក់​របួសធ្ងន់​៤​នាក់

សារព័ត៌មាន​ Cambodia News/

បាត់ដំបង (30 សីហា 2016) ៖ តាម​សេចក្ដីរាយការណ៍​​របស់​មន្ត្រី​ចរាចរណ៍​ បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មនុស្ស​៩​នាក់ បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ និង​ចំនួន​៤​នាក់​ទៀតរង​របួសធ្ងន់ នៅ​ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ ចរាចរណ៍​ដ៏​រន្ធត់​មួយ រវាង​រថយន្ត​ដឹក​ដី និង​រថយន្ត​ដឹក​អ្នកដំណើរ ដែល​បាន​បុក​គ្នា​កាលពី​វេលា​ម៉ោង​ ៣​និង​៣០​នាទី រសៀល ថ្ងៃ​ទី​២៩ ខែសីហា នៅ​លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ព្រៃ​ដំរី ឃុំ​ព្រៃតូច ស្រុក​មោង​ឬ​ស្សី​។

ប្រភព​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ថា ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ ដ៏​រន្ធត់​នេះ​បង្ក​ឡើង​ដោយ​ រថយន្ត​ដឹក​ដី ដែល​ធ្វើ​ដំណើរ​ពី​ទិស​ ខាងកើត​ឆ្ពោះទៅ​ខាងលិច ហើយ​បាន​ព្យាយាម​បើក​ឡើង​ជែង​រថយន្ត​មួយ​គ្រឿង​ ដែល​បើក​ស្រប​ទិស ក៏​បាន​ជ្រុល​ទៅ​បុក​រថយន្ត​ដឹក​អ្នកដំណើរ​ដែល បើក​បញ្ច្រាសទិស មក​ពី​ខាង​មុខ​ពេញ​ទំហឹង​តែ​ម្ដង​។

​ករណី​នេះ​បាន​ធ្វើ​ឲ្យ​អ្នកដំណើរ​ ចំនួន​៩​នាក់ ក្នុង​នោះ​៥​នាក់​ជា​ស្ដ្រី​បាន​ស្លាប់​នៅ​នឹង​កន្លែង រីឯ​៤​នាក់​ទៀត​រង​របួស ធ្ងន់​។ សាក្សី​និយាយ​ថា រថយន្ត​ដឹក​ដី​នោះ​បាន​បើកបរ​ក្នុង​ស្ថានភាព​ បែប​បំពាន​ច្បាប់​ចរាចរណ៍ ពេល​ជិត​ដល់​កន្លែង​កើតហេតុ គេ​ឃើញ​រថយន្ត​ដឹក​ដី​នេះ​ បន្ថែម​ល្បឿន​ឡើង​ជែង​រថយន្ត​មួយ គ្រឿង​នៅ​ខាង​មុខ​ខ្លួន ស្រប​ពេល​រថយន្ត​ដឹក​ អ្នកដំណើរ​មក​ពី​ខាង​មុខ បួង​ចង្កូត​គេច​មិន​ទាន់​ក៏ បុក​រថយន្ត​ដឹក​អ្នកដំណើរ​ទាំង​កំរោល​តែ​ម្ដង​។

សាក្សី​បញ្ជាក់​ បន្ថែម​ថា រថយន្ត​ដឹក​អ្នកដំណើរ ធ្លាក់​ចេញពី​ផ្លូវជាតិ រីឯ​មនុស្ស​ជិះ​ក្នុង​រថយន្ត​ដឹក​អ្នកដំណើរ​ ស្ទើរ​ទាំងអស់​បាន​ស្លាប់ និង​របួសគាប​ជាប់​ក្នុង​រថយន្ត ហើយ​អ្នក​ភូមិ​បាន​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ ដែរ​មុន​ពេល​សមត្ថកិច្ច​មក​ដល់​៕

1 2

​​

Related Articles

Back to top button
Close
Close