​សិស្ស​​ប្រលង​បាក់​​ឌុប​ឆ្នាំ​​នេះ​​ ចាប់​​ផ្ដើម​​ហើយ​​

សារព័ត៌មាន​ Cambodia News/
ភ្នំ​ពេញ (២២ សីហា ២០១៦) ៖ សិស្ស ​ថ្នាក់​ទី​១២ ត្រូវ​ចាប់ផ្ដើម​ការប្រលង​សញ្ញា​ប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅថ្ងៃនេះ​ហើយ ​ គេ​សង្កេតឃើញថា នៅ​ឆ្នាំនេះ​មាន​ភាពស្ងប់ស្ងាត់​ខុសពី​ឆ្នាំមុន ដោយ​មិន​មានការ​ចែកចាយ​វិញ្ញាសា​នៅលើ​បណ្ដាញ​សង្គម​នោះទេ ហើយក៏​គ្មាន​ការប្រមូល​ផ្ដុំគ្នា​ទិញ​វិញ្ញាសា​តាម​មណ្ឌល​ដែរ​។​

ងាក ​ទៅ​មើល​ទំព័រ​ហ្វេ​ស​ប៊ុ​ក​អង្គភាព​ប្រឆាំង​អំពើពុករលួយ អ្នកស្ម័គ្រចិត្ត​ចូលរួម​សង្កេតការណ៍​បាន​បង្ហោះ​ឡើង​បន្ត​បន្ទាប់ពី​ ស្ថានភាព​មណ្ឌល​នានា ដោយ​បញ្ជាក់ថា​មាន​សភាព​ស្ងប់ស្ងាត់​ល្អ ហើយ​គ្មាន​ការថត​ចម្លង​សំណៅ​ឯកសារ​ផ្សេងៗ​ឡើយ​៕
12

Related Articles

Back to top button
Close
Close