ចាប់ពី​ថ្ងៃ​ទី​០៥ ដល់​ថ្ងៃ​ទី​០៩ ខែមករា នឹង​មាន​ភ្លៀង​ធ្លាក់​ស្ទើរ​ទូទាំង​ប្រទេស

​សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (០៣ មករា ២០១៨) ៖ យោងតាម​សេចក្តី​ជូនដំណឹង​ស្តីពី បញ្ហា​អាកាសធាតុ​នៅ​កម្ពុជា ​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយមចេញ​ នៅ​ថ្ងៃ​ទី​០២ ខែ​មករា ឆ្នាំ​២០១៨​ ​បាន​បញ្ជាក់ថា ចាប់ពី​ថ្ងៃទី ០៥ រហូតដល់​ថ្ងៃទី​០៩ ខែ​មករា ឆ្នាំ​២០១៨​ខាងមុខនេះ កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លា​ក់រាយ ប៉ាយ​ពី​តិច ទៅ​បង្គួរ ក្របខ័ណ្ឌ​ស្ទើរ​ទូទាំង​ប្រទេស ពិសេស​បណ្ដា​ខេត្ត នៅ​តំបន់​ទំនាប កណ្ដាល និង​តំបន់​មាត់សមុទ្រ ។

ក្រសួង​ធនធាន​ទឹក បាន​បន្ថែមទៀតថា ជាមួយគ្នា​នោះ ស្ថានភាព​សីតុណ្ហភាព ចាប់ពី​ថ្ងៃ​០៣ រហូតដល់​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៨៖ សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣២៤ អង្សា​សីតុណ្ហភាព​អតិបរមា មាន​ពី​២៩៣០ អង្សា​។​

ទន្ទឹមនេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម សូម​ឲ្យ​ប្រជាពលរដ្ឋ ដែល​កំពុង ប្រមូល​ផល​ស្រូវ ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ការ​ទុកដាក់​ផល​ស្រូវ ដើម្បី​កុំ​ឲ្យ​ត្រូវ ទឹកភ្លៀង​៕

Related Articles

Back to top button
Close
Close