សារ​មន្ទីរគុ​កទួល​ស្លែង ដាក់​បំរាម​ មិន​ឲ្យ​​លេង​ហ្គេម ​Pokemon GO ក្នុងសារមន្ទី​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១២ សីហា ២០១៦) ៖ សារមន្ទីគុកទទួលស្លែង ដែល​ជា​សារ​មន្ទីរ​ប្រវត្តិ​សាស្រ្ត​មួយ​កន្លែង នៅក្នុងប្រទេសកម្ពុជា បានដាក់ចេញនូវបំរាម  ហាមឃាត់មិនឲ្យភ្ញៀវទេសចរ លេង​ហ្គេម Pokemon GO ក្នុងសារមន្ទីរទេ។

ការ​ដាក់ចេញនូវបំរាមនេះ​ ព្រោះជាទីកន្លែងសោកនាដកម្ម  និងសំបូរទៅដោយអ្នកទោសស្លាប់ កាលពីជំនាន់ប៉ុលពត  ប៉ុន្តែបែរជាស្ថាបនិកដែលបង្កើតហ្គេម Pokemon GO បញ្ចូល​ទីតាំង​មួយ​នេះ ​ទៅជាការលេងកម្សាន្តរបស់ខ្លួនដែរ។

ហ្គេមដែលទើបនឹងបង្កើតថ្មី Pokemon GO គឺជាហ្គេមប្លែកថ្មីមួយ ដែល​កំពុង​ទទួល​បាន​ការ​ចាប់អារម្មណ៍ទូទាំងពិភពលោក  និងជាហ្គេមដែលបានបំបែកកំណត់ត្រា  ជា​ហ្គេម​ពេញ​និយម​ជាង​គេក្នុងរយៈពេលខ្លីផងដែរ។

នៅពេលថ្មីៗកន្លងទៅនេះ Pokemon GO បានឈានខ្លួនចូលមកតំបន់អាស៊ីហើយ ដោយ​ក្នុង​នោះ​ប្រទេស​កម្ពុជា​យើង​ ក៏អាចលេងហ្គេមនេះបានផងដែរ។ សូមបញ្ជាក់ផងដែរថា Pokemon GO គឺជាហ្គេមមួយដែលតម្រូវឲ្យអ្នកលេង  ដើរ  ​និងស្វែងរកចាប់សត្វនៅគ្រប់ទីតាំង ដែល​មាន​ជុំវិញខ្លួន ជាមួយប្រព័ន្ធអ៊ិនធើណេត និង GPS ៕

2

Related Articles

Back to top button
Close
Close