ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) ចាប់ផ្តើមហើយនៅព្រឹកនេះ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ ដូចការគ្រោងទុក ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) សម្រាប់ឆ្នាំសិក្សា២០២១-២០២២ បានចាប់ផ្តើមហើយ។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សម្រាប់ឆ្នាំសិក្សា២០២១-២០២២ ក្រសួងអប់រំយុវជន និងកីឡា បន្តប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវទាំងស្រុង ជូនគ្រឹះស្ថានមធ្យមសិក្សានីមួយៗរៀបចំការប្រឡង ចាប់តាំងពីការរៀបចំវិញ្ញាសារ ដំណើរការសំណេរ កំណែ ស្រង់បូកពិន្ទុ​ និងប្រកាសលទ្ធផលតាមគ្រឹះស្ថានមធ្យមសិក្សានីមួយៗ។

សម្រាប់ការប្រឡងឆ្នាំនេះ មានរយៈពេល២ថ្ងៃពេញ ចាប់ពីថ្ងៃទី២៤ ដល់ ២៥ ខែតុលា ឆ្នាំ២០២២។

សម្រាប់ពេលវេលាប្រកាសលទ្ធផល នឹងត្រូវធ្វើឡើងនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ៕

Related Articles

Back to top button
Close
Close