គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ ស្លាប់​៤ របួសធ្ងន់-ស្រាល​១១

សារព័ត៌មាន​ Cambodia News​/

​ភ្នំពេញ ​(១១ កក្កដា ២០១៦) ៖​ កាលពី​​ថ្ងៃ​ទី​១០​ កក្កដា ២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​៧​លើក (​យប់​៤​លើក​) ​​មនុស្ស​ស្លាប់​៤​នាក់ (​ស្រី​១​នាក់​) រង​របួសធ្ងន់​១០​នាក់ (​ស្រី​៤​នាក់​) របួសស្រាល​១​នាក់ (​ប្រុស​) ។ នេះ​យោង​តាម​របាយ​កា​រណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់ ។

ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ទាំង៧​លើក​នេះ បណ្តាល​ឱ្យ​​ខូចខាត​យានយន្តសរុប​ចំនួន​១៣​គ្រឿង រួម​មាន​ម៉ូតូ​ចំនួន​៦​គ្រឿង​, រថយន្ត​ធុន​តូច​៤​គ្រឿង​, ​រថយន្ត​ធំ​២​គ្រឿង​,​យាន​ផ្សេង​ៗ១​គ្រឿង ។

ចំពោះ​មូលហេតុ​ដែល​បណ្តាល ​ឱ្យ​​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួម​មាន​ល្មើស​ល្បឿន​៣​លើក ស្លាប់​១​នាក់, ​ស្រវឹង​១​លើក​ស្លាប់​៣​នាក់​,​ បត់​គ្រោះថ្នាក់​២​លើក​,​ កត្តា​យានយន្ត​១​លើក ។​ ក្នុង​នោះ​ អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​៨​នាក់ (​យប់​៦​នាក់​)​៕

 

 

Related Articles

Back to top button
Close
Close