ព្រះមហាក្សត្រ​ និង​សម្តេចម៉ែ​យាង​ទៅ​ចិននៅ​ថ្ងៃ​នេះ​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ ( ០៥ កក្កដា ២០១៦) ៖ ព្រះករុណា ព្រះបាទ​សម្តេចព្រះ បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហ​នុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ នឹង​យាង​ទៅ​ពិនិត្យ​ព្រះរាជ​សុខភាព​នៅ​ទីក្រុង​ប៉េ​កាំ​ង​សាធារណរដ្ឋ​ ប្រជាមានិត​ចិន នៅ​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០១៦​នេះ ។

តាម ​គម្រោង​យាង​និង​អញ្ជើញ​ជូន​ព្រះរាជ​ដំណើរ​ព្រះមហាក្សត្រ និង​សម្តេចម៉ែ មាន​សម្តេច​ចក្រី ហេង សំ​រិ​ន​, សម្តេច​តេ​ជោ ហ៊ុន សែន សមាជិក​ព្រឹទ្ធសភា សមាជិក​រដ្ឋសភា មន្ត្រី​រាជរដ្ឋាភិបាល និង​ញាតិវង្សានុវង្ស​ជា​ច្រើន​អង្គ​/​រូប ។

ជា​ការ​កត់សម្គាល់​ ព្រះមហាក្សត្រ និង សម្តេចម៉ែ តែងតែ​យាង​ទៅ​ពិនិត្យ​ព្រះរាជ​សុខភាព​នៅ​ទីក្រុង​ប៉េ​កាំ​ង​រៀង​រាល់​៦​ខែ​ ម្តង តាម​ការ​យាង​របស់​ក្រុម​វេជ្ជបណ្ឌិត​ចំណាន​ៗ​របស់​ចិន ៕

Cambodian King Norodom Sihamoni (L) and his mother former Queen Norodom Monineath Sihanouk (R) bid farewell to government officials as they board a plane before leaving to Beijing at Phnom Penh International airport on January 19, 2012. Cambodia's ailing former king Norodom Sihanouk left his country for Beijing on January 19, to undergo medical tests, just months after he vowed to stay in his nation despite health problems. AFP PHOTO/ TANG CHHIN SOTHY (Photo credit should read TANG CHHIN SOTHY/AFP/Getty Images)

 

Related Articles

Back to top button
Close
Close