ស្ត្រីក្មេងៗ៤៩នាក់​​ត្រូវ​​គេបង្ខាំងទុក​​ដើម្បី​​រៀប​​​ការជា​​មួយជនជាតិកូរ៉េ

ដោយ៖ ហេង នាង

Cambodia News

ស្ត្រីក្មេងៗដែលអាជ្ញាធររំដោះចេញពីផ្ទះល្វែងមួយក
ន្លែងនៅសង្កាត់បឹងកក់២ខណ្ឌទួលគោក

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ កក្កដា ២០១២ស្រី្តខ្មែរចំនួន ៤៩នាក់ត្រូវបានអាជ្ញាធររំដោះខ្លួនចេញពីផ្ទះ ល្វែងមួយកន្លែងនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញខណៈដែលស្ត្រីទាំងនោះ ត្រូវ គេបង្ខាំងទុកដើម្បីរៀបការជាមួយជនជាតិកូរ៉េ។

ការជួយរំដោះនេះដឹកនាំដោយការិយាល័យប្រឆាំងការជួញដូរមនុស្សនៃស្នងការដ្ឋាននគរបាលរាជ ធានីភ្នំពេញអមដំណើរដោយព្រះរាជអាជ្ញារងសាលាដំបូងរាជធានីបានចុះទៅឆែកឆេរទីតាំងមួយ កន្លែងនៅម្ដុំខាងក្រោយសាលាឥន្ទ្រទេវីដែលគេសង្ស័យថាជាកន្លែងនាំស្រីខ្មែរក្មេងៗឱ្យទៅរៀបការ ជាមួយបុរសកូរ៉េដោយខុសច្បាប់។

ប្រតិបត្តិការជួយរំដោះនេះបានធ្វើការឃាត់ខ្លួនបុរសជនជាតិកូរ៉េចំនួន ៣នាក់។ ប្រធានការិយាល័យ ប្រឆាំងការជួញដូរមនុស្សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក កែវ ធា បានឱ្យដឹងថា  ករណីខាងលើនេះជាអំពើរៀបការមិនស្របច្បាប់៕

Related Articles

Back to top button
Close
Close