ប្រពន្ធរត់ចោល ទាញកាំបិតកាត់លិង្គខ្លួនឯង
សារប័ត៌មាន Cambodia News/
ភ្នំពេញ (០៨ មិថុនា ២០១៦) ៖ បុរសម្នាក់ខឹងប្រពន្ធរត់ចេញពីផ្ទះមកស្នាក់នៅភ្នំពេញ ជាមួយបងប្អូនបានបីថ្ងៃ តូចចិត្តពេកយកកាំបិតកាត់ពងខ្លួនឯង ដើម្បីបញ្ចប់ជីវិត តែត្រូវគេជួយទាន់។ហេតុការណ៍នេះកើតឡើងយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
បើតាមសម្ដីបងប្អុនជនរគ្រោះបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ គង់ វិចិត្រ អាយុ២៧ឆ្នាំ មានស្រុកកំណើតក្នុងខេត្តស្វាយរៀង។
ប្រភពដដែលបន្ដថា ជនរងគ្រោះមានជម្លោះជាមួយប្រពន្ធ ហើយរត់ចេញពីផ្ទះមកស្នាក់នៅភ្នំពេញ ជាមួយបងប្អូនបានបីថ្ងៃ ក៏តូចចិត្តពេកបានយកកាំបិតកាត់ពងខ្លួនឯងដើម្បីបញ្ចប់ជីវិត តែត្រូវបានប្រជាពលរដ្ឋឃើញទាន់ ទើបបញ្ជូនមកមន្ទីពេទ្យព្រះកុសមៈ ដើម្បីសង្គ្រោះជីវិត៕