ការចាំបាច់​បន្ទាន់​ដើម្បី​ដោះស្រាយ​បញ្ហា​ស៊ីរី​និង​តំបន់​សាហែលនៃ​ប្រទេស​ម៉ាលី​

ទិតៀនទៅលើអសកម្មភាពរបស់អ.ស.ប. លោកប្រធានាធិបតីបារាំងហ្វ្រង់ស្វ័រ ហូឡង់បានថ្លែងគូសបញ្ជាក់នៅថ្ងៃ អង្គារទី២៥កញ្ញាឆ្នាំ២០១២ម្សិលមិញ នៅលើវេទិកានៃមហាសន្និបាតថា “សហគមន៍អន្តរជាតិត្រូវមានសកម្មភាពជា បន្ទាន់ក្នុងការរិះរកដំណោះស្រាយ ឲ្យវិបត្តិនៅប្រទេសស៊ីរីនិងនៅតំបន់ សាហែលនៃប្រទេសម៉ាលី”។លោកហូឡង់បានអំពាវនាវឲ្យអ.ស.ប.“ការពារតំបន់ រំដោះ”នៅក្នុងប្រទេសស៊ីរី ហើយនិងឲ្យគាំទ្រសេចក្តីសម្រេចចិត្តរបស់ក្រុម ប្រឹក្សាសន្តិសុខនៃ អ.ស.ប. “ដើម្បីអនុញ្ញាតឲ្យប្រទេសម៉ាលីរក្សាបាននូវ បូរណភាពដែនដី របស់ខ្លួន”។

លោកប្រធានាធិបតីបារាំងហ្វ្រង់ស្វ័រហូឡង់បានថ្លែងឲ្យដឹងថា ប្រទេសបារាំងនឹង ទទួលស្គាល់ “រដ្ឋាភិបាលបណ្តោះអាសន្ន” នៃប្រទេសស៊ីរីសេរីថ្មី នៅខណៈ ពេល ដែល“រដ្ឋាភិបាលបណ្តោះអាសន្ន”នេះកកើតចេញជារូបរាង។ បានសេចក្តី ថា នៅពេលនេះគេនៅពុំទាន់មាន“រដ្ឋាភិបាលបណ្តោះអាសន្ន ”នៅឡើយ ទេ។ នៅក្នុងករណីចាំបាច់បន្ទាន់បែបនេះ លោកប្រមុខរដ្ឋបារាំងបានថ្លែង អំពាវនាវឲ្យអ.ស.ប.ការពារប្រជាជនស៊ីវិលនៅក្នុង“តំបន់រំដោះ” នៃប្រទេស ស៊ីរី។

“ដូច្នេះជាបឋមយើងត្រូវការពារប្រជាជនស៊ីវិល ដែលតម្រូវឲ្យយើងផ្តល់ជំនួយពស្តុ ភារ។ ហើយវាក៏តម្រូវឲ្យយើងបង្កើត “តំបន់ការពារពុំឲ្យមានយន្តហោះហោះហើរ” –zones d’exclusion aériennes -ផងដែរ។ ប៉ុន្តែបច្ចុប្បន្ននេះ យើងនៅពុំទាន់ ឈានដល់ដំណាក់ការនេះនៅឡើយ មូលហេតុនេះហើយដែលនាំឲ្យយើងខិតខំសហ ការជាមួយដៃគូរបស់យើង ដើម្បីសម្រេចឲ្យបាននូវផែនការនេះ។ នេះជាសេចក្តី ថ្លែងប្រកាស របស់លោកប្រមុខរដ្ឋបារាំងហ្វ្រង់ស្វ័រ ហូឡង់។

ដើម្បីឲ្យ “តំបន់ការពារពុំឲ្យមានយន្តហោះហោះហើរ” នេះមានប្រសិទ្ធភាព គេត្រូវរៀបចំធ្វើក្នុងនាម “មាត្រា៧នៃធម្មនុញ្ញអ.ស.ប.” ដែលទាំងនេះតម្រូវឲ្យ មានការយល់ព្រមព្រៀងគ្នារវាងសមាជិកអចិន្ត្រៃយ៍ ទាំង៥នៃក្រុមប្រឹក្សាសន្តិ សុខនៃអ.ស.ប.។

ពាក់ព័ន្ធនឹងបញ្ហាតំបន់សាហែលនៃប្រទេសម៉ាលីវិញលោកប្រធានាធិបតីបារាំង ហ្វ្រង់ស្វ័រហូឡង់ចង់ឲ្យក្រុមប្រឹក្សាសន្តិសុខ នៃអ.ស.ប.ពិនិត្យដោះស្រាយឲ្យ បានឆាប់រហ័ស ការទាមទាររបស់រដ្ឋអំណាចនៃប្រទេសម៉ាលី ដើម្បីផ្តល់ភាពស្រប ច្បាប់អន្តរជាតិឲ្យដល់កងកម្លាំងអន្តរាគមន៍នៃ Cédéao Communauté économique des Etats de l’Afrique de l’Ouest ឬ សហគមន៍សេដ្ឋកិច្ចនៃរដ្ឋ អាហ្វ្រិកខាងលិចនៅក្នុងប៉ែកខាងជើងនៃប្រទេសម៉ាលី។

ហើយសម្រាប់លោកហ្វ្រង់ស្វ័រហូឡង់ ការចាំបាច់ក្នុងការដោះលែងជនជាតិបារាំង ដែលគេចាប់ឃុំឃាំងនៅតំបន់ សាហែល ពុំជាប់ពាក់ព័ន្ធអ្វីនឹងការគាំទ្រកងកម្លាំង អន្តរាគមន៍អាហ្វ្រិកនៅ ប៉ែកខាងជើងនៃប្រទេសម៉ាលីឡើយ៕ ដោយ សៀក សារិន (RFI)

Related Articles

Back to top button
Close
Close