ពិសាកាហ្វេច្រើនពេកអាចប្រឈមនឹងជំងឺងងឹតភ្នែក
សារព័ត៌មាន Cambodia News/
សុខភាព (៣០ ឧសភា ២០១៦) ៖ យោងតាមការស្រាវជ្រាវរបស់អាមេរិកបានបញ្ជាក់ថា ពិសាកាហ្វេច្រើនជាង៣ពែងក្នុងមួយថ្ងៃអាចបង្កើនអត្រាបាត់បង់ការ មើលឃើញនិងឈានទៅរកការងងឹតភ្នែកបន្តិចម្តងៗ រហូតមើលលែងឃើញ។
តាម ការស្រាវជ្រាវបានបញ្ជាក់ថា សមាសធាតុនៅក្នុងកាហ្វេបានបង្កើនសម្ពាធនៅក្នុងគ្រាប់ភ្នែក បង្កើតបានជាលក្ខខណ្ឌមួយដែលបំផ្លាញការមើលឃើញរបស់ភ្នែកហៅថា Exfoliation Glaucoma ។
លក្ខខណ្ឌនេះកើតមាននៅពេលសមាសធាតុក្នុង កាហ្វេប៉ះពាល់ទៅលើប្រស្រី និងកែវភ្នែកទាំង២ដែលបន្ទាប់មកធ្វើឱ្យស្ទះប្រព័ន្ធបង្ហូរវត្ថុ រាវរបស់គ្រាប់ភ្នែកជាហេតុនាំឱ្យសម្ពាធក្នុងភ្នែកកើនឡើង ។
ទោះជា យ៉ាងនេះក្តី យើងក៏មិនអាចនិយាយបានថា កាហ្វេគ្មានអត្ថប្រយោជន៍នោះបានដែរ ដោយកាហ្វេអាចជួយកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយជំងឺបេះដូង ជំងឺដាច់សរសៃឈាមក្នុងខួរក្បាលព្រមទាំងជំងឺទឹកនោមផ្អែម៕