សម្តេច​ ហ៊ុន សែន ​អំពាវ​នវ​​អោយ​​បង​ប្អូន​​ប្រជា​ពល​រដ្ឋ​​ទៅ​​ចុះ​ឈ្មោះ​​បោះ​ឆ្នោត​​

សារព័ត៌មាន​​ Cambodia News/
ភ្នំពេញ​ (០៤ តុលា ២០១៦) ៖​ សង្ឃឹមថា​បងប្អូន​ប្រជាពលរដ្ឋ​បាន​ជួបជុំ​សប្បាយរីករាយ​ជាមួយ​ក្រុមគ្រួសារ​សាច់​សារ​លោហិត​នៅក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​កន្លងមកនេះ ។​
ទន្ទឹមនឹង​នេះដែរ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទៅ​ចុះឈ្មោះ​បោះឆ្នោតអោយ​បាន​គ្រប់ៗ​គ្នា​ជាពិសេស​ក្មួយៗ​ដែលមាន​អាយុ​គ្រប់​អាច​បោះឆ្នោត​បាន​។

នេះ​គឺជា​ការប្រើប្រាស់​តួនាទី​និង​កាតព្វកិច្ច​ជា​ពលរដ្ឋ​ល្អ ដើម្បី​ត្រៀមខ្លួន​ក្នុងការ​បោះឆ្នោត​នៅពេល​ខាងមុខ​។​ នេះ​ជា​សារ​ក្នុង​ហ្វេ​ស​ប៊ុ​ករ​បស់​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុនសែន នៅ​ព្រឹក​នេះ
សម្តេច​តេ​ជោ រំលឹកថា​សម្តេច​បាន​លះបង់​អាយុជីវិត​ផ្ទាល់ខ្លួន​រួមសុខ​រួមទុក្ខ​ជាមួយ​ពលរដ្ឋ​តាំងពី​ប្រទេស​បាន​ធ្លាក់​ចូលក្នុង​ភ្លើងសង្គ្រាម​​ហើយ​បាន​រំដោះ​ជីវិត​ពលរដ្ឋ​រាប់លាន​នាក់​អោយមាន​សិទ្ឋិ​សេរីភាព​និង​បាន​កសាង​កម្ពុជា​ដែល​ត្រូវបាន​បំផ្លាញ​ស្ទើរ​រលាយ​ទាំងស្រុង​អោយក្លាយ​មកជា​កម្ពុជា​ស្រស់ស្អាត និង​មាន​អ្វីៗ​គ្រប់​យ៉ាងដូច​សព្វថ្ងៃ​។
ច្បាស់​ណាស់ គាំទ្រ​សម្តេច​តេ​ជោ ហ៊ុន សែន គឺ​បន្ត​ការពារ​និង​​គាំទ្រ​សុខសន្តិភាព និង​ការអភិវឌ្ឍ​កម្ពុជា​អោយ​កាន់តែ​រីក​ចម្រើន​​ខ្លាំង​ទៅមុខទៀត​៕​
3

Related Articles

Back to top button
Close
Close