កម្ពុជា​​នឹង​​ធ្វើ​​ម្ចាស់​ផ្ទះ​​រៀប​ចំ​វេទិ​កា​​សេដ្ឋ​កិច្ច​​ពិភព​លោក​​នៅ​​ឆ្នាំ​​ក្រោយ​​នេះ​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ (០៣ មេសា ២០១៦) ៖ វេទិកា​សេដ្ឋកិច្ច​ពិភពលោក ស្ដី​ពី​អាស៊ាន គឺជា​វេទិកា​ថ្នាក់​តំបន់​ដ៏​សំខាន់​ដែល​មាន​រយៈពេល​ពីរ​ថ្ងៃ និង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​នយោបាយ សេដ្ឋកិច្ច និង​សង្គមកិច្ច​នានា ដោយ​មាន​កិច្ច​ពិភាក្សា​សំខាន់​ៗ​លើ​ប្រធានបទ​សេដ្ឋកិច្ច និង​នយោបាយ​នា​ពេល​បច្ចុប្បន្ន ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ការ​រៀបចំ​នៅ​រាជធានី​ភ្នំពេញ នា​ឆ្នាំ​ក្រោយ​នេះ ។

កាលពី ​ពេល​ថ្មី​ៗ​នេះ រាជរដ្ឋាភិបាល​បាន​ប្រកាស​ថា ខ្លួន​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នេះ បន្ទាប់​ពី​កិច្ច​ជំនួប​មួយ​រវាង​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​លោក​បណ្ឌិត Philipp Rösler  អគ្គនាយក​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ។

សម្ដេច​តេ​ជោ បាន​ថ្លែង​បញ្ជាក់​ថា ៖ « តាម​រយៈ​ជំនួប​នេះ នឹង​ផ្តល់​ប្រយោជន៍​យ៉ាង​សំខាន់​សម្រាប់​ប្រទេស​កម្ពុជា ក្នុង​ការ​រៀបចំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ឆ្នាំ​២០១៧ ខាង​មុខ ជា​ពិសេស តាម​រយៈ​វេទិកា​នេះ ក៏​បង្ហាញ​ឲ្យ​ឃើញ​ថា កម្ពុជា​កំពុង​មាន​សេដ្ឋកិច្ច​រីក​លូតលាស់​ជា​បន្តបន្ទាប់ » ។

កិច្ចប្រជុំ ​កំពូល​នេះ គ្រោង​នឹង​រៀបចំ​នៅ ពាក់កណ្ដាល​ខែឧសភា ឆ្នាំ​២០១៧ ប៉ុន្តែ​ពេលវេលា និង​ទីកន្លែង​នៅ​មិន​ទាន់​បាន បង្ហាញ​ឲ្យ​ជាក់ច្បាស់​នៅឡើយ​ទេ ។ ជា​ធម្មតា ព្រឹត្តិការណ៍​បែប​នេះ​បាន​ទាក់ទាញ​ប្រតិភូ​ឲ្យ​ចូលរួម​ប្រមាណ​ជា​៧០០​នាក់ ក្នុង​នោះ​មួយ​ចំនួន​ធំ គឺ​ធ្វើ​ដំណើរ​មក​ជាមួយនឹង​ស្វាមី ឬ​ភរិយា ៕

5

Related Articles

Back to top button
Close
Close