លោក កឹម សុខា ត្រឡប់​ពីទី​ក្រុង​បាង​កក ​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (៣០ មេសា ២០១៦) ៖  នៅម៉ោង១០៖៤៥នាទីយប់ ថ្ងៃទី២៩ ខែមេសានេះ លោក កឹម សុខា ប្រធាន​ស្តី​ទី​គណ​បក្ស​សង្គ្រោះជាតិ បាន​ត្រឡប់​ពីទី​ក្រុង​បាង​កក ប្រទេសថៃ មកប្រទេសកម្ពុជាវិញហើយ តាមជើងហោះហើរ TG 937 បន្ទាប់​ពី​ចាក​ពីកម្ពុជាយ៉ាងស្ងាត់ស្ងៀម នៅ​ព្រឹក​មិញ​នេះ។

ការចេញចូលរបស់លោក កឹម សុខា នៅពេលនេះបានកើតឡើង ស្របពេលអង្គភាពប្រឆាំងអំពើពុករលួយ សម្រេច​ឃាត់​ខ្លួន​មន្រ្តីសមាគមអាដហុក និងអគ្គលេខាធិការរង គ.ជ.ប ​ចំនួន៥នាក់ និងប្រកាសចេញដីកានាំខ្លួនមន្រ្តី UN ម្នាក់ ដែលរត់គេចខ្លួន ក្នុងសំណុំរឿងរបស់ ស្រីមុំ និងលោក កឹម សុខា ព្រមទាំងបានកើតឡើងបន្ទាប់ពីបែកធ្លាយសារសំឡេង សន្ទានា​ដ៏​សំខាន់​មួយ​រវាង លោក កឹម សុខា ជាមួយលោកមេឃុំ ស៊ាង ចែត និយាយអំពីការបញ្ចុះបញ្ចូលគ្រួសារកញ្ញា ខុម ច័ន្ទតារាទី ហៅ ស្រីមុំ កុំឲ្យខ្លាច និងកុំឲ្យនិយាយការពិតប្រាប់គេ៕

18

Related Articles

Back to top button
Close
Close