​គ្រោះថ្នាក់​ចរាចរណ៍ម្សិលមិញស្លាប់​៥ របួស​ធ្ងន់-ស្រាល១៤​​​

ថ្ងៃសុក្រ ទី១៧ ខែមិថុនា ឆ្នាំ២០១៦

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ កាលពីថ្ងៃ​ទី​១៦ ​មិថុនា ​​២០១៦ ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​៩​លើក (​យប់​២​លើក​) ​​មនុស្ស​ស្លាប់​៥​នាក់ រង​របួសធ្ងន់​៥​នាក់ និង​របួសស្រាល​៩​នាក់ ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ គេហទំព័រ​អគ្គស្នងការ​នគរ​បាល​ជាតិ​។

​ ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់ ​ចរាចរណ៍ទាំង​៩​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​១៣​គ្រឿង រួម​មាន​ម៉ូតូ​ចំនួន​៦​គ្រឿង រថយន្ត​ធុន​តូច​ចំនួន​៦​គ្រឿង រថយន្ត​ធុន​ធំ​ចំនួន​១​គ្រឿង ហើយ​មូលហេតុ​ដែល​បណ្តាល​ឲ្យ កើត​មាន​ករណី​គ្រោះថ្នាក់​ចរា​ចរណ៍ រួម​មាន​ល្មើស​ល្បឿន​៥​លើក​, ប្រជែង​៣​លើក​, មិន​ប្រកាន់​ស្តាំ​១​លើក​។ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​៦​នាក់​៕

6

 

 

Related Articles

Back to top button
Close
Close