ដោយ​​សារ​តែ​ភ្លើង​ប្រច័ណ្ឌ គ្រាន់​តែ​ឃើញ​មុខ​​ប្រពន្ធ​កាប់​គ្មាន​ប្រណី​ដៃ​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (១៩ មេសា ២០១៦) ៖ បុរស​ម្នាក់​បាន​ទៅ​ធ្វើ​ជា​ពលករ​នៅ​ប្រ​ទស​ថៃ​រយៈពេល​២​ខែ​កន្លង​មក​ហើយ ដោយ​ទុក​ឱ្យ​ប្រពន្ធ ស្នាក់​នៅផ្ទះ​ជួល​មួយ​កន្លែង ធ្វើ​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ ហើយ​នៅ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ មាន​អ្នក​ស្គាល់​លួច​ខ្សិ​ប​ប្រាប់​ថា ប្រពន្ធ​ផិតក្បត់​មាន​សហាយ​ធ្វើ​ឱ្យ​បុរស​នោះ​ខឹង​យ៉ាង​ខ្លាំង   ក៏​បាន​ធ្វើ​ដំណើរ​ចាក​ចេញពី​ប្រទេស​ថៃ ត្រឡប់​​មក​វិញ ដោយ​មាន​បំណង​តែ​មួយ​គត់ គឺ​សម្លាប់​ប្រពន្ធ​ចោល​តែ​ម្ដង ។

លុះ ​ពេល​ត្រឡប់​មក​ដល់ បាន​ប្រទះ​ឃើញ​ខោ​លី​អូ និង​កាបូបស្ពាយ​របស់​បុរស​ស្ថិត​ក្នុង​បន្ទប់​ជួល​ដែល​នាង​ជា​ប្រពន្ធ​ ស្នាក់​នៅ ជា​ហេតុ​ធ្វើ​ឱ្យ​មាន​កំហឹង​កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត ក៏​បាន​យក​ទួ​ណឺ​វី​ស​ចាក់​ទៅ​លើ​ប្រពន្ធ បណ្ដាល​ឱ្យ​ដួល រួច​បាន​ទាញ​កាំបិត​បុ័ងតោ​កាប់​ឥត​ប្រណី​ដៃ បណ្ដាល​ឱ្យ​នាង​របួស​ធ្ងន់ធ្ងរ ដេក​ដួល​នៅ​ក្នុង​ថ្លុកឈាម ។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៧ មេ​សា នៅ​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង ក្នុង​បូ​រី​សន្តិភាព​១ ភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ​យ័ រាជធានី​ភ្នំពេញ ។

ស្ត្រី​ជា​ប្រពន្ធ​ដែល​ជា​ជន​រង​គ្រោះ ឈ្មោះ អាន ស្រី​រ៉​ង អាយុ​២៤​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ ស្នាក់​នៅផ្ទះ​ជួល​ច​ភូមិ​កើតហេតុ​ខាងលើ ។ នាង​បាន​រង​របួស​ដាច់​ម្រាមដៃ​ឆ្វេង​អស់​៣ និង​ពោះ​២​កន្លែងដេក​ដួល​ក្នុង​ថ្លុកឈាម ។ ចំណែក​ជន​កំណាច​ជា​ប្ដី និង​ជា​ជន​ដៃដល់​នោះ ឈ្មោះ ផេង សុ​ផា​ណេ​ត អាយុ​៣១​ឆ្នាំ ជា​ពលករ​ធ្វើការ​នៅ​ប្រទេស​ថៃ ក្រោយ​កើត​ហេតុបុរសដៃដល់​ជា​ប្តី​​ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន​បាន​ភ្លាម​ៗ​ ផង​ដែរ ៕

Capture7

 

Related Articles

Back to top button
Close
Close