ត្រូវចាក់វ៉ាក់សាំងឲ្យបាន១ខែ មុនពេលចេញដំណើរទៅតំបន់ប្រទេសមានជំងឺគ្រុនលឿង
សារព័ត៌មាន Cambodia News/
ភ្នំ ពេញ (២៣ មីនា ២០១៦) ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកម៉ម ប៊ុនហេង បានប្រកាសថា កម្ពុជា នាពេលបច្ចុប្បន្ន មិនទាន់មានករណីជំងឺគ្រុនលឿងនៅឡើយទេ ។ ក្រសួងសុខាភិបាល នឹងបន្តតាមដានស្ថានភាពជំងឺនេះទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅក្នុងតំបន់។
លោករដ្ឋមន្ត្រី បានបន្តថា ក្រសួងសុខាភិបាល សូមឲ្យអ្នកដំណើរមុនធ្វើដំណើរទៅតំបន់ប្រទេសមានជំងឺគ្រុនលឿង ត្រូវចាក់វ៉ាក់សាំងឲ្យបាន១ខែមុនពេលចេញដំណើរ។