​សម្ដេច ហ៊ុន សែន ៖ សន្តិភាព​គឺ​ជា​សេចក្តី​ត្រូវ​ការ​ចាំ​បាច់​បំផុត​សម្រាប់​មនុស្ស​

សារព័ត៌មាន​​ Cambodia/

ភ្នំ​ពេញ (០៩ កុម្ភៈ ២០១៦) ៖ សន្តិភាពគឺជាសេចក្តីត្រូវការចាំបាច់បំផុតសម្រាប់មនុស្សជាតិទូទៅមិនថាតែកម្ពុជាទេ។ ការ​រំដោះ​ប្រទេស និង​លុប​បំបាត់​សង្រ្គាម​ស៊ីវិល ព្រម​ទាំង​ការ​កសាង​សន្តិភាព​គឺ​មិន​មែនជា​រឿង​និយាយ​អោយ​រួច​តែពី​មាត់​នោះ ​ឡើយ​។ ​

ពិតណាស់ គឺ​កម្ពុជា​បាន​ចំណាយពេលវេលា និងការលះបង់អាយុជីវិតមនុស្សច្រើនណាស់ ទម្រាំ​កសាង​សន្តិភាព​បាន​ពេញ​លេញ​ដូច​សព្វ​ថ្ងៃ​នេះ យើងមិនត្រូវភ្លេចខ្លួនឡើយ។

នៅពេលនេះប្រទេសនៅក្នុងពិភពលោកមួយចំនួន ជាពិសេសនៅមឈ្ឈឹមបូព៌ា កំពុងជួបប្រទះភាពវឹកវរ និង​ការ​កាប់​សម្លាប់​ស្ទើរ​រៀងរា​ល់ថ្ងៃដោយសារសង្រ្គាម នៅពេលដែលកម្ពុជាកំពុងរស់នៅសុខស្រួលក្នុងម្លប់សន្តិភាព។ មាន​តែ​បុគ្គល​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ដែលមិនខ្វល់អំពីតម្លៃសន្តិភាព ហើយតែងតែមានបំណងអាក្រក់បង្កបញ្ហាបំផ្លាញសេចក្តីសុខរបស់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ប្តេជ្ញាថែរក្សាការពារសន្តិភាព ដើម្បីប្រជាពលរដ្ឋខ្មែររស់នៅសុខសាន្ត កូន​ចៅ​បាន​សិក្សា​រៀន​សូត្រ​ខ្ពង់​ខ្ពស់ និងមានជីវភាពរស់នៅកាន់តែប្រសើរឡើង។ សូមជូនពរពលរដ្ឋបានសុខសប្បាយ និង​រីក​រាយ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន៕​

Capture

 

Related Articles

Back to top button
Close
Close