សម្តេច​ហ៊ុន សែន​ ​ទទួលបាន​ការគាំទ្រ​១០០%​ពី​រដ្ឋសភា​ឆ្នាំ​១៩៨៥

សារព័ត៌មាន​ Cambodia News​/

ភ្នំពេញ (១៤ មករា ២០១៦) ៖ សម្តេច​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​បាន​សរសេ​រលើ​ទំព័រ​ហ្វេ​សប៊ុក​របស់​ខ្លួន​ថា នៅ​ថ្ងៃ​១៤ ខែ​មករា ឆ្នាំ​១៩៨៥ ជា​ថ្ងៃ​ដែល​រដ្ឋសភា​កម្ពុ​ជាបាន​បោះឆ្នោត​ជ្រើសរើស​ខ្ញុំ ជា​ប្រធាន​ក្រុមប្រឹក្សា​រដ្ឋមន្ត្រី (​នាយករដ្ឋមន្ត្រី​)​នៃ​រដ្ឋាភិបាល​សា​ធារ​ណះ​រដ្ឋ​ប្រជាមានិត​កម្ពុជា​។

ការបោះឆ្នោត​ជ្រើសរើស​នេះ​ធ្វើឡើង បន្ទាប់ពី​សម្តេច​ហ៊ុន សែន​បាន​បំពេញ​មុខនាទី​ជា​នាយករដ្ឋមន្ត្រី​ស្តីទី​ប្រមាណ​ជាង​៣​ខែ តាំងពី​ពេល​ដែល​លោក ចាន់ ស៊ី នាយករដ្ឋមន្ត្រី​ប្រទេស​កម្ពុជា​ក្នុង​សម័យ​នោះ ចេញ​ទៅ​ព្យាបាល​ជម្ងឺ និង​ទទួល​ម​រណះ​ភាព​នៅ​ទីក្រុង​មូ​ស្គូ ប្រទេស​រុស្ស៊ី​។​

ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​បានបញ្ជាក់​ថា អ្វីដែល​ធ្វើឱ្យ​ខ្ញុំ​ភ្ញាក់ផ្អើល​បំផុត​គឺ​ការបោះឆ្នោត​ជា​សម្ងាត់​នៅក្នុង​រដ្ឋសភា ដែល​ខ្ញុំ​ទទួលបាន​នូវ​សម្លេងឆ្នោត​គាំទ្រ​១០០% ដោយ​គ្មាន​សន្លឹកឆ្នោត​ប្រឆាំង គ្មាន​សន្លឹកឆ្នោត​អនុប្បវាទ គ្មាន​សន្លឹកឆ្នោត​មោឃះ​។ សម្តេច​ហ៊ុន សែន​ថា នាយករដ្ឋមន្ត្រី​២​រូប​ដែល​កាន់​តំណែង​មុន​ខ្ញុំ តែង​មាន​សន្លឹកឆ្នោត​ប្រឆាំង​មិនតិច​ជាង​៥​សម្លេង​ឡើយ​៕

1

 

 

Related Articles

Back to top button
Close
Close