សម្ដេច ហ៊ុន សែន ប្រកាសលុបចោល កាធ្វើប័ណ្ណបើកបរជិះម៉ូតូ

​សារព័ត៌មាន​ Cambodia News/

ក្រុមនគរបាលចរាចរណ៍ចុះណែនាំ ដល់អ្នកបើកបរជិះម៉ូតូដែលមិនពាក់មួកសុវត្ថិភាព និងអ្នកជិះជាមួយមិនបានពាក់មួកសុវត្ថិភាព នៅតាមដងផ្លូវ។
ក្រុមនគរបាលចរាចរណ៍ចុះណែនាំ ដល់អ្នកបើកបរជិះម៉ូតូដែលមិនពាក់មួកសុវត្ថិភាព និងអ្នកជិះជាមួយមិនបានពាក់មួកសុវត្ថិភាព នៅតាមដងផ្លូវ។

ភ្នំ​ពេញ (០៨ មករា ២០១៦) ៖ ក្រោយពីបានតាមដានស្តាប់នូវមតិយោបល់ សំណូមពរ និងសំណើរបស់បងប្អូនជនរួមជាតិ ជាពិសេស យុវជននិងសិស្សានុសិស្សទាក់ទងនិងតម្លៃនៃការ ធ្វើប័ណ្ណបើកបរម៉ូតូ ហើយក្រោយពីខ្ញុំបានពិភាក្សាជាមួយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន គឺខ្ញុំបានសម្រេចបញ្ឈប់មិនចាំបាច់អោយមានប័ណ្ណបើកបរចំពោះម៉ូតូចាប់ពីកម្លាំង 125 CC ចុះក្រោម ចាប់ពីពេលនេះតទៅ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ទ​ព័រ​ហ្វេស​ប៊ុកផ្លូវ​ការ​របស់​សម្តេច​ ហ៊ុន សែន នាយក​រដ្ខ​មន្ត្រី​ ប្រទេស​កម្ពុជា​។

ដូច្នេះប្រជាពលរដ្ឋដែលបើកបរម៉ូតូមានកម្លាំងចាប់ពី 125 CC ចុះក្រោម គឺមិនចាំបាច់បង់ លុយថ្លៃធ្វើប័ណ្ណបើកបរ និងមិនចាំបាច់មានប័ណ្ណបើកបរឡើយ។ ប៉ុន្តែទន្ទឹមនឹងនេះ គឺសូមប្រជាពលរដ្ឋត្រូវតែរៀនច្បាប់ចរាចរណ៍ និងបើកបរត្រូវតែ គោរពច្បាប់គ្រប់ៗគ្នា។

ខ្ញុំនឹងស្នើទៅអង្គការនីតិបញ្ញត្តិ ដើម្បីធ្វើវិសោធន:កម្មលើបទបញ្ញត្តិច្បាប់ដែលមានការ ពាក់ព័ន្ឋក្នុងពេលឆាប់ៗខាងមុខនេះ។ ខ្ញុំសង្ឃឹមថា នេះគឺជាការចូលរួមកាត់ បន្ថយនូវការចំណាយ និងការលំបាកទាំងឡាយរបស់ប្រជាពលរដ្ឋទូទាំងប្រទេស៕

12

Related Articles

Back to top button
Close
Close