សម្ដេច​ហ៊ុន សែន​៖ ​ខ្ញុំ​​​​មិនមែនជា​​នាយករដ្ឋ​មន្ត្រី​ហ្វ៊េ​សប៊ុក​ទេ​​

សារព័ត៌មាន​ Cambodia News​/

ភ្នំពេញ (២៨ ធ្នូ​ ២០១៥) ៖ ​ថ្លែង​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច នា​ព្រឹក​ថ្ងៃទី​២៨ ធ្នូ នេះ សម្ដេច​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជណាចក្រ​កម្ពុជា បាន​លើកឡើង​ថា “ខ្ញុំ ​មិនមែន​ជា​នាយករដ្ឋមន្ត្រីហ្វ៊េ​សប៊ុកទេ ​តែ ខ្ញុំគឺជា​នាយក​រដ្ឋមន្ត្រី​ពិត”​។

សម្ដេច​ក៏បាន​សង្កត់ធ្ងន់​ថា សម្តេច​មិនមែន​ជា​នាយករដ្ឋមន្ត្រីហ្វ៊េ​សប៊ុក​ទេ ក៏ប៉ុន្តែ​ការប្រើ​បណ្ដាញ​សង្គម​ហ្វ៊េ​សប៊ុក​គឺ​ដើម្បី​ទទួល​ព័ត៌មាន​ពី​គ្រប់​ប្រភព​ទាំងអស់​។

សម្ដេច​បញ្ជាក់ថា រាល់ថ្ងៃ​សម្ដេច​បាន​ប្រើ​ទាំង​ហ្វ៊េ​សប៊ុក ទាំង Twitter និង​វេបសាយ​ជាដើម​។ ទន្ទឹមនឹងនេះ​សម្ដេច​បាន​ទទួល​ព័ត៌មាន​ពី​គ្រប់ទិសទី​ទាំង​អស់ មាន​ទាំងគ្រប់​ក្រសួង​ស្ថាប័ន មន្ត្រីរាជការ ប្រជាពលរដ្ឋ និង​គណបក្សប្រឆាំង​ផង​ដែរ​។

​បច្ចុប្បន្ន​អ្នកគាំទ្រ​ទំព័រ​ហ្វ៊េ​សប៊ុក​របស់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​មួយ​រូប​នេះ​មាន​ចំនួន ជាង ១​លាន ៦​សែន នាក់ ព្រមទាំង​មាន​ការកើនឡើង​ជា​លំដាប់ បន្ទាប់ពី​សម្ដេច​បាន​ប្រកាស​ប្រើប្រាស់​ហ្វ៊េ​សប៊ុ​កជាផ្លូវការ​នា​ឆ្នាំ​២០១៥ នេះ​៕

Capture

 

Related Articles

Back to top button
Close
Close