ស្លាប់ ៤នាក់ និងរបួស២៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ថ្ងៃ​ទី​២០ ធ្នូ

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ​ (២១ ធ្នូ ២០១៥) ៖ យ៉ាងហោចណាស់ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ ម្សិលមិញ នេះ បានកើតឡើងចំនួន ១៣លើក បណ្តាលឲ្យមនុស្សចំនួន ៤នាក់ ស្លាប់បាត់បង់ជីវិត (ស្រីម្នាក់) និង២៦នាក់ផ្សេង ទៀត បានរងរបួសធ្ងន់ស្រាល។

យោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១៣លើកនោះ បាន បណ្តាលឲ្យខូចខាត ម៉ូតូចំនួន ១៧គ្រឿង, រថយន្តធុនតូច ១គ្រឿង, រថយន្តធុនធំ ១គ្រឿង, យានផ្សេងៗ ២គ្រឿង និងថ្មើរ ជើង ១នាក់។

មូលហេតុដែលបណ្តាលឲ្យមាន គ្រោះថ្នាក់ចរាចរណ៍ គឺមកជិះក្នុងល្បឿនលឿនចំនួន ៨លើក, មិនប្រកាន់ស្តាំ ១លើក, មិនគោរពសិទ្ធិ ១លើក, ប្រជែងគ្រោះថ្នាក់ ១លើក, បត់គ្រោះថ្នាក់ ១លើក និងកត្តាយានយន្ត ១លើក៕

1

 

 

Related Articles

Back to top button
Close
Close