សម្តេច​ ហ៊ុន សែន ថា​កម្ពុជា​ត្រូវតែ​ប្រុងប្រយ័ត្ននឹងក្រុមISIS​

សារព័ត៌មាន​​ Cambodia News​/

ភ្នំពេញ (១០ ធ្នូ ២០១៥) ៖ ក្នុងកិច្ចប្រជុំ​ប្រជុំសភាតំបន់អាស៊ី(APA)ដែលធ្វើឡើងនៅរាជធានីភ្នំពេញនៅថ្ងៃ​ពុធនេះ សម្តេច​ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ​រាជាណាចក្រកម្ពុជា ​​ ​បានថ្លែង​ថា ការ​វាយប្រហាររបស់ក្រុម​ISISបាន​រាលដាល​មកដល់អឺរ៉ុបនិង​សហរដ្ឋអាមេរិកនិងតំបន់ផ្សេងៗ​ដោយ​មិនរើសមុខនោះទេ ដូច្នេះ​កម្ពុជា​ត្រូវតែ​ប្រុងប្រយ័ត្ននឹងក្រុមភេរវករ​អាយស៊ីស(ISIS)ដោយ​សម្តេចថា ​បើទោះកម្ពុជា​មិនស្ថិតក្នុងគោលដៅនៃការវាយប្រហារក៏ដោយ។

សម្តេច ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំ នៅថ្ងៃទី៩ខែធ្នូ ឆ្នាំ​២០១៥​​(រូបថតពីហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន​)
សម្តេច ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំ នៅថ្ងៃទី៩ខែធ្នូ ឆ្នាំ​២០១៥​​(រូបថតពីហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន​)

កាលពីថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ​២០១៥ ក្នុងកិច្ចប្រជុំកំពូលអាស៊ានសហរដ្ឋអាមេរិកនៅប្រទេស​ម៉ាឡេស៊ី សម្តេច​ ហ៊ុន សែន បានថ្លែង​ថា​លោក​គាំទ្រ​ការ​ប្រយុទ្ធប្រឆាំងនឹង​ក្រុមអាយស៊ីស(ISIS) ដោយ​​លោកថា​ការវាយ​បំបាក់​ក្រុម​ប្រឆាំង​នឹង​ភេរវកម្ម​អន្តរជាតិ​និងក្រុម​ជ្រុល​និយមនេះ ត្រូវ​ការ​ដាក់ចេញនូវ”យន្តការ​រឹងមាំ ម៉ឹងម៉ាត់​និង​ប្រទាក់​ក្រឡា​គ្នា”។​ ​

សកម្មភាពនៃ​ការវាយ​បំបាក់ISISធ្វើឡើង​បន្ទាប់ពី​ទីក្រុងប៉ារីសប្រទេសបារាំងរង​ការវាយប្រហារយ៉ាងធ្ងន់ធ្ង​រ​កាលពីកន្លងទៅ​ ដោយសម្លាប់​មនុស្សជាង១៣០នាក់និ​ងរងរបួស២០០នា​ក់។ អំពើឃោរឃៅនេះត្រូវបានពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម​ISIS ប្រកាសថា​ជា​ស្នាដៃ​របស់ពួកគេ៕

Related Articles

Back to top button
Close
Close