ក្រសួង​អប់រំ​បដិសេធថា គ្មាន​ការ​លួច​ធ្វើ​សញ្ញាបត្រ​ក្លែងក្លាយ​ថ្នូរ​នឹង​ទឹកប្រាក់ ៦៥០​ដុល្លារ​

សារព័ត៌មាន​​ Cambodia News/

​ភ្នំពេញ (០៧ ធ្នូ ២០១៥) ៖ យោងតាម​ សេចក្ដីប្រកាស ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ចុះ​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៥​ បាន​ឲ្យ​ដឹង​ថា ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាសថា គ្មាន​ករណី​មន្ត្រី​មន្ទីរអប់រំ​ ខេត្តបាត់ដំបង លួច​ធ្វើ​លិខិតបញ្ជាក់ ការសិក្សា ឲ្យ​សិស្ស​ធ្លាក់​បាក់​ឌុប ជា​ថ្នូរនឹង​លុយ ៦៥០​ដុល្លារ​ ដូច​សារព័ត៌មាន​មួយចំនួន ​បាន​ចុះផ្សាយ​នោះទេ​។

Captureការប្រកាស​បដិសេធ​នេះ បានធ្វើ​ឡើង​បន្ទាប់ពី ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សម្រេច​បង្កើត គណៈកម្មការ​កោសល្យវិច័យ ដើម្បី​ពិនិត្យ និង​ស្រាវជ្រាវ​ លើ​ភាពមិនប្រក្រតី ដែល​សារព័ត៌មាន​ មួយចំនួន បាន​ផ្សព្វផ្សាយ​ថា មាន​មន្ត្រី​មន្ទីរ អប់រំ​ខេត្ត បាត់ដំបង លួច​ធ្វើ​លិខិតបញ្ជាក់​ ការសិក្សា​ឲ្យ សិស្ស​ធ្លាក់​បាក់​ឌុប​ជា​ថ្នូរ នឹង​លុយ​៦៥០​ដុល្លារ​។

ក្រសួង​អប់រំ បានបញ្ជាក់​ថា ករណី​ខាងលើ​នេះ មិនមែន​ជា​ការទទួល​ប្រាក់ ដែល​មន្ត្រី​នៃ​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្ត​បាត់ដំបង បាន​ប្រព្រឹត្ត​ជា​ថ្នូរ នឹង​ការ​ក្លែងបន្លំ វិញ្ញាប​នប័ត្រ​បណ្ដោះ អាសន្ន​មធ្យមសិក្សា​ទុតិយភូមិ ដូច​ការ​ចុះ​ក្នុង​សារព័ត៌មាន​នោះ​ឡើយ​។

តែយ៉ាងណាក៏ដោយ ក្រសួង​អប់រំ នឹងនៅតែ​ពិនិត្យ​តាមដាន  និង​ស្រាវជ្រាវ​ការងារ​នេះ បន្តទៀត ព្រោះ​ក្រសួងអប់រំចាត់ទុក ករណីនេះ អាច​ជា​ការ​ធ្វើ​សញ្ញាបត្រ​ក្លែងក្លាយ ដើម្បី​ទម្លាក់​កំហុស​ ទៅលើ​នរណាម្នាក់  ឬ​ជា​ចេតនា​អាក្រក់ ​ក្នុងការ​បង្ខូចឈ្មោះ​ស្ថាប័ន​៕

Related Articles

Back to top button
Close
Close