គ្រោះថ្នាក់​ចរាចរណ៍​​ថ្ងៃ​ទី​៣០វិច្ចិកា ស្លាប់ ​២​នាក់ របួសធ្ងន់​១៦ ​នាក់

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (០១ ធ្នូ ២០១៥) ៖ យោង​តាម​ការចុះផ្សាយ​របស់គេហ​ទំព័​ររបស់​អគ្គស្នងការ​នគរបាលជាតិ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេសកាលពី​ថ្ងៃ​ទី​៣០​ខែវិច្ឆិកា​ឆ្នាំ​២០១៥​បាន​បណ្តាលអោយ​មាន​មនុស្ស​ស្លាប់​ចំនួន​២​នាក់ (​ស្រី​ម្នាក់​) អ្នក​រង​របួសធ្ងន់​ចំនួន​១៦​នាក់​(​ស្រី ៣​នាក់​)​។​

​នៅក្នុង​ហេតុការណ៍​ថ្នាក់​ចរាចរណ៍​ទាំង​២៤​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប​១១​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ៨​គ្រឿង រថយន្ត​ធុន​តូច ២​គ្រឿង យាន​ផ្សេងៗ ១​គ្រឿង និង​អ្នក​ថ្មើរជើង​ម្នាក់​។​
​ចំណែកឯ​មូលហេតុ​ដែល​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់ រួមមាន ល្មើស​ល្បឿន ៤​លើក មិន​ប្រកាន់​ស្តាំ ២​លើក ប្រជែង​គ្រោះថ្នាក់ ១​លើក និង​មិន​ពាក់មួក​ពេល​គ្រោះ​ថ្នាក់​មាន ៨​នាក់ (​យប់ ៤​នាក់​)​។

​រថយន្ត ពិន័យ​សរុប​ចំនួន ១,៤២៩​គ្រឿង (​រថយន្ត​ធំ ៤៦២​គ្រឿង​) ស្មើនឹង​១,៤៧១​ករណី ល្មើស​ក្រដាស​ស្នាម​មាន ៧៩១​គ្រឿង ស្មើនឹង ៧៩៤​ករណី ចំពោះ​ករណី​ល្មើស​បច្ចេកទេស ៦៣៨​គ្រឿង ស្មើនឹង ៦៧៧​ករណី ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន ១,១២១​គ្រឿង ៕​

1

 

Related Articles

Back to top button
Close
Close