ពេជ្រ​ សូលីកា​ មិន​ច្បាស់​លាស់​ពី​មូល​ហេតុ​នៃ​ការ​ដើរ​ចេញ​ពី​សិល្បៈ​

ភ្នំពេ​ញ ៖ តា​រា​ចម្រៀង​​វ័យ​​ក្មេង​​​ប្រចាំ​ផលិត​​កម្ម​​​អឹម នា​ង​​ពេជ្រ សូ​លីកា បា​ន​​ធ្វើ​ឱ្យ​​អ្នក​​គាំទ្រ​​របស់​​ខ្លួន​នៅ​​តែ​​​មាន​​មន្ទិល​​សង្ស័យ​​​ដដែល​​​ បន្ទាប់​​​ពី​​​ដើរ​​ចេញ​​​ពី​ពិ​ភព​សិល្បៈ​​​ពាក់​​កណ្តាល​​ទី​​​ដោយ​​​មិន​​បាន​ បញ្ជាក់​​ពី​​មូល​​ហេតុ​​​ឱ្យ​​បាន​​ច្បាស់​​លាស់​ទេ​​ ។​

​​Cam13កន្លង​​មក​​គេ​នៅ​​​ ចាំ​​បាន​​ថា តា​រា​ចម្រៀង​​​មុ​ខ​ស្រស់​​រូប​​នេះ​​​ធ្លាប់​​​អះ​​អាង​​​តាម​​កញ្ចក់​​ទូរ​ទស្សន៍​​នៅ ​​ក្នុង​ស្រុក​​មួយ​​ថា​​ ​នាង​​នឹង​​ផ្អាក​​សិល្បៈ​មួ​យ​រយៈ​ ​ដើម្បីបន្ត​​ការ​​សិក្សា។ ​ប៉ុន្តែ​​មួយ​រយៈ​​ក្រោយ​​​ពេល​​ដែល​នាង​​​បាន​​ប្រកាស​​នេះ ពេ​ជ្រ សូលីកា ​ត្រូវ​គេ​​ដឹង​​ថា ​នៅ​​តែ​លឹប​​ល​ម្តង​​ម្កាល​​នៅ​ក្នុង​​អាជីព​​​សិល្បៈ​​​ដដែល​​​ គ្រាន់​តែ​នា​ង​​ហាក់​​មិន​​សូវ​​ចេញ​​មុខ​ឱ្យ​​បាន​​ពេញ​​លេញ​​ដូច​​មុន​​ប៉ុណ្ណោះ ។​​

ស​កម្ម​​ភា​ព​នេះ​​ត្រូវ​​​គេ​សង្ស័យ​​ថា ​ពេជ្រ ​សូលីកា ​នៅតែ​​ស្រឡាញ់​​សិល្បៈ​​​ដដែល​​​ ហើយ​​​ការ​​លាឈ​ប់​ពី​​សិល្បៈ​​របស់​​​នា​ង​​ដោយ​​សារ​​តែ​​មូល​​ហេតុ​​​បន្ត​​ការ​​សិក្សា ​​នោះ​​ ទំនង​​គ្រាន់​​ជា​​លេស​រ​បស់​នាង​​ប៉ុណ្ណោះ​​ ព្រោះ​ពេ​ល​នេះ​​ខ្សែ​​ជីវិត​​​របស់​​នាង​​កំពុង​​តែ​​មាន​​ភាព​​ត្រចះ​​ត្រចង់​​ ដោយ​​សារ​​តែ​​នាងបា​ន​ភ្ជាប់​​និស្ស័យ​​ស្នេហ៍​​​ជា​មួយ​​​បុរស​​ម្នាក់​​ដែល​គេ​​អះ​​ អាង​​ថា​​ជា​មន្ត្រី​​ធំ ទើប​​នាង​​មិន​​អាច​​វិល​​ចូល​​សិល្បៈ​វិ​ញ​បាន​ ។​

​ជុំវិ​ញ​ប​ញ្ហា​​នេះ​​ ​ពេជ្រ ​សូលីកា​​​ មិន​​ដែល​​ចេញ​​មុខ​​បក​​ស្រាយ​​​ឱ្យ​​បាន​​ច្បាស់​​លាស់​​ឡើយ​​​ ផ្ទុយ​​ទៅវិ​ញ​​​​​ក្នុង​​​​រយៈ​​ពេល​ចុ​ង​ក្រោយ​​នេះ​​ គេ​​តែង​​ឧស្សាហ៍​​ឃើញ​​តារា​​ចម្រៀង​​រូប​​នេះ​​​បាន​​បង្ហាញ​​សកម្ម​​ភាព​​ ផ្សេ​ង​​ៗ​​ ដោយ​​ភាគ​​ច្រើន​​​គេ​ស​ង្កេត​​ឃើញ​​​នាង​​ផ្ញើ​សារ​​ទៅ​ក្រុម​​អ្នក​​គាំ​ទ្រ​តា​ម​​រយៈ ​​បណ្តាញ​​​ទំនាក់​​ទំនង​​សង្គម​​​ហ្វេស​​ប៊ុក​ ដោយ​​សារ​​​​​តែ​ពេល​​នេះ​​ ​នាង​បា​ន​​ឃ្លាត​​ឆ្ងាយ​​ពី​កញ្ចក់​​ទូរ​ទស្សន៍​​​ ពិ​បាក​​ក្នុង​កា​រ​ប្រាស្រ័​យ​​​ទាក់​​ទង​​ជាមួយ​អ្ន​ក​​គាំ​ទ្រ​​​ ទើប​​នាង​​សម្រេច​​ចិត្ត​​​ប្រើ​​វិធី​​នេះ​​​ផ្តល់​ព័​ត៌​មាន​​​ឱ្យ​​អ្នក​​គាំ​ទ្រ​​ ។​​

​ជា​ក់​ស្តែង​​កាល​​ពី​ពេល​​ ថ្មី​ៗ​​​នេះ​​​ ពេជ្រ ​សូលីកា​​​ បាន​​ធ្វើ​​ឱ្យ​អ្ន​ក​គាំ​​ទ្រ​​​​របស់​​នាង​​​ភ្ញាក់​​ផ្អើល​​យ៉ាង​​ខ្លាំង​​ ប​ន្ទាប់​​ពី​នាង​​​​សរសេរ​​សារ​​មួយ​​ឃ្លា​ខ្លី​​បង្ហោះ​នៅ​​ក្នុង​​ហ្វេស​ប៊ុក​​របស់ ​​នាង​​​ថា ​«លា​​ហើយ​​សិល្បៈ ពិ​ភព​គួរ​​ឱ្យ​​ខ្លាច​​» ។​​

​តាម​​រយៈ​​សារ​​មួយ ​​នេះ​​​​បាន​​បង្ហាញ​​យ៉ាង​ច្បាស់​​ថា ​ការ​​បន្ត​​ការ​​សិក្សា​​មិន​​មែន​​​ជា​ហេតុ​​នាំ​ឱ្យ​​នាង​បញ្ច​ប់​​អាជីព​​សិល្បៈ​​​ ឡើយ​​ ផ្ទុយ​​ទៅ​​វិញ​​តារា​​ចម្រៀង​​រូប​​នេះ​​ពិត​​ជា​មា​ន​បញ្ហា​​អ្វី​​មួយ​ផ្សេ​ង​​ទៀត​​​ ដែល​​ធ្វើ​ឱ្យ​​នាង​​សម្រេច​​ចិត្ត​​​​ដើរ​​ចេញ​​​ពី​​អាជីព​​សិល្បៈ​ត្រឹ​ម​​ពាក់​ ​កណ្តាល​​ទី​​យ៉ាង​​ដូច្នេះ​​​ ។

ពេជ្រ ​សូលីកា​​​ បាន​យក​វេទិកា​​​ហ្វេស​ប៊ុ​ក​ដែល​​ជា​​បណ្តា​ញ​​​​សង្គម​​ដ៏​ទំ​នើ​ប​​​​ ​និ​ង​​​ពេ​ញ​​និ​​យម​​​​​​នៅ​​​ក្នុ​ង​​​យុ​គ​ស​ម័​យ​​​នេះ​​​​​ ដើ​ម្បី​​​​​​ឆ្លើ​​យ​​ត​ប​​​​​​​ជា​មួយ​ប្រិយ​​​​មិត្ត​​​ដែល​​​ធ្លាប់​​គាំ​​ទ្រ​​​ប​ទ​ច​ម្រៀង​​​ ​របស់​​​នាង​​​។​​ ពេជ្រ​​ សូ​លីកា​​​ បាន​ផ្ញើ​​សារ​​កាល​​ពី​​ពេល​​ ថ្មីៗ ​​នេះ​ទៀ​ត​​​ទៅ​កា​ន់​​អ្នក​​គាំទ្រ​រូប​​នាង ​ស្តី​​​ពី​​មូល​ហ​តុ​​ដែ​ល​នា​ង​សម្រេ​ច​​​ឈប់​​ពី​សិល្បៈ​​​ ដោយនា​ង​នៅ​តែ​ប​ញ្ជាក់​​ពី​ជំ​ហរ​​របស់​​នាង​​​ដដែល​​ថា ​«​មូល​​ហេតុ​​​ឈប់​​ពី​​​សិល្បៈ​​ មក​​ពី​​ខ្ញុំ​​​បន្ត​​ការ​​សិក្សា​ ​ព្រោះ​សិ​ល្បៈ​​​មិន​​អាច​នៅ​​គង់​​វង្ស​​រហូត​​សម្រាប់​​ខ្ញុំ​ទេ​​ ​នេះ​​ហើយ​​ជា​កា​រ​សម្រេ​ច​ចិ​ត្ត​រប​ស់​ខ្ញុំ​» ។​

​​តាម​​រយៈ​សា​រ​​មួយ​​នេះ រឹ​ត​តែ​​ធ្វើ​​ឱ្យ​អ្នក​​គាំ​ទ្រ​​របស់​​ ​សូលីកា​ ​​​កាន់​​តែ​ឆ្ងល់​​ខ្លាំង​​ឡើង​​ ព្រោះ​ម្ត​ង​នា​ង​​ថា ឈប់​​ពី​សិល្បៈដោយ​​សារ​វា​​ជា​​ពិភព​​​គួរ​​ឱ្យ​ខ្លាច​​​ ហើយ​​​ម្តង​​​​នាង​​ថា មូ​ល​ហេ​តុ​​​ដោយ​​សារ​​​ជាប់​​បន្ត​​ការ​សិក្សា​​​​ ។ ដូ​ច្នេះ​ហើយ​​​​​ គេ​សន្និ​​ដ្ឋាន​​ថា ​​​ពេជ្រ​​​ សូលីកា ​នៅ​​តែ​​​មិន​​មាន​​ភាព​ច្បាស់​​លាស់​​ពី​​មូល​​ហេតុ​​​ដើរ​​ចេញ​​​ពី​​​ពិភព​​សិល្បៈ​​​ ទេ ៕ ស.រ/Cambodia NewsCam1

Cam7

Related Articles

Back to top button
Close
Close