ផ្ទុះករណីជំងឺផ្តាសាយបក្សីលើសត្វទានៅខេត្តសៀមរាប
សារព័ត៌មាន Cambodia News/
សៀមរាប (១៧ វិច្ចិកា ២០១៥) ៖ សេចក្តីប្រកាសព័ត៌មានរបស់អង្គការពិភពលោកបានឲ្យដឹងថា អង្គការពិភពលោកសម្រាប់សុខភាពសត្វ(World Organization for Animal Health)ឲ្យដឹងថាមានករណីផ្ទុះជំងឺផ្តាសាយបក្សី(H5N1)ទៅលើសត្វទានៅក្នុងខេត្តសៀមរាប។
សេចក្តីប្រកាសព័ត៌មានបន្ថែមថា ពេទ្សសត្វស្រុក និងខេត្តសៀមរាប បានចុះទៅស៊ើបអង្កេតសំណាកខ្លះនៃសត្វទាឈឺ ក្រោយពីទទួលដំណឹងថាមានសត្វទាឈឺនិងងាប់នៅតំបន់នោះ។ ក្រោយពីការធ្វើតេស្តលើសំណាកនោះ លទ្ធផលបង្ហាញថាពិតជាមានវីរុសជំងឺផ្តាសាយបក្សី។
គួរបញ្ជក់ថាកាលពីឆ្នាំ២០១៤ មានករណីផ្តាសាយបក្សីនៅកម្ពុជាចំនួន៩ករណី។ ចាប់តាំងពីជំងឺនេះបានកើតមាននៅកម្ពុជាលើកដំបូងក្នុងឆ្នាំ២០០៥ មាន៥៦ករណីហើយដែលក្នុងនោះ៤៤ករណីកើតឡើងលើកុមារអាយុក្រោម១៤ឆ្នាំ និង៣០ករណីក្នុងចំណោម៥៦ករណី កើតលើនារី។ ១៩ករណីក្នុងចំណោម៥៦ករណី អ្នកជំងឺនៅមានជីវិត។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបា៕