ស្លាប់៥នាក់ ក្នុងហេតុការណ៍​ក្រឡាប់រថយន្តនៅក្រុងស្ទឹងសែន

សារព័ត៌មាន​ Cambodia News/

កំពង់ធំ (២ តុលា ឆ្នាំ​២០១៩) ៖  ករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្ករឲ្យមនុស្សនៅក្នុងរថយន្តចំនួន​ ៥នាក់ បានស្លាប់បាត់បង់ជីវិតទងអស់ ដោយសារតែក្រឡាប់ខ្លួនឯង នៅវេលាម៉ោង04,20នាទីទាបភ្លឺថ្ងៃទី ២ ខែ​តុលា ឆ្នាំ​២០១៩ នៅចំណុចផ្លូវ​កោងព្រៃរហ៊ូនិងសេរីវង្សN6(ផ្លូវអាស៊ានវាងក្រុង) ភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

​ករណីគ្រោះថ្នាក់ ចរាចរណ៍នេះ​​កើតឡើងដោយរថយន្តម៉ាកកាមរីបាឡែន ពណ៏ស លេខ 2 AS 6715ភ្នំពេញ បើកបរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន មកដល់ចំណុចផ្លូវកោងរថយន្តបានវេចង្កូចមកធ្វេងដៃធ្លាក់ថ្នល់ក្រឡាប់ ស្លាប់ទាំងអស់គ្នាមនុស្ស នៅក្នុងឡានចំនួន៥នាកើ។

តាមការសណ្ឋានរបស់ សមត្ថកិច្ច បានឲ្យដឹងថា ករណីស្លាប់នេះ មូលហេតុ បណ្តាលមកពី បើកបរលើសលឿនបណ្តាលឲ្យជ្រុលចង្កូត ក្រឡាប់តែម្តង ក្នុងទិសដៅ ពីត្បូងទៅជើង៕


Related Articles

Back to top button
Close
Close