ប្រតិបត្តិការ ចាប់រថយន្ត អត់ពន្ធ ក្នុងថ្ងៃ ២១នេះ ចាប់បាន រថយន្ត ទំនើប ជាច្រើនគ្រឿង

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២២ តុលា ២០១៥) ៖ ប្រតិបត្តិការ តាមប្រមាញ់ រថយន្តអត់ពន្ធ បំពាក់ស្លាកលេខក្លែងក្លាយ ក្នុងថ្ងៃ ២១ តុលា ឆ្នាំ ២០១៥ របស់គយចល័ត ដែលដឹកនាំ កំលាំងដោយ លោក ព្រាប ការ៉ាត់។

តាមប្រភពព័ត៌មាន បានអោយដឹងថា ការចេញ ប្រតិបត្តិការ ចាប់រថយន្ត អត់ពន្ធនេះ ក្រុមគយចល័ត ដែលសហការ ជាមួយនឹងនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាប់រថយន្ត បានចំនួន ៥ គ្រឿងសុទ្ធតែ រថយន្តទំនើប រាប់ម៉ឺនដុល្លារ ដោយក្នុងនោះ មានរថយន្ត Toyota SIENNA ចំនួន ២គ្រឿង រថយន្ត Land Cruiser ស៊េរីទំនើប២០១៥ ចំនួន ២គ្រឿង និង រថយន្ត Lexus 350 មួយគ្រឿងទៀត៕

1

Related Articles

Back to top button
Close
Close