រដ្ឋមន្ត្រី​អប់រំ ចុះ​ពិនិត្យ​ការ​បូក​ស្រង់ និង​ផ្ទៀងផ្ទាត់​ពិន្ទុ​ប្រឡង​បាក់​ឌុប​

សារព័ត៌មាន​ Cambodia News​/

ភ្នំ​ពេញ​ (០៩ កញ្ញា ២០១៥) ៖ លោក​ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ព្រឹក​ថ្ងៃទី​០៩ ខែ​កញ្ញា បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ដំណើរការ​ស្រង់ បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ ការត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​ពិន្ទុ​របស់​បេក្ខជន នៅ​ការិយាល័យ​ប្រឡង​នាយកដ្ឋាន​មធ្យមសិក្សា​ចំណេះ​ទូទៅ​។ ​

ក្នុង​ដំណើរ​ចុះ ត្រួតពិនិត្យ​នេះ លោក​រដ្ឋមន្ត្រី បាន​ជួប​សំណេះសំណាល និង​ថ្លែងអំណរគុណ​ដល់​គណៈកម្មកា​រ អនុគណៈកម្មកា​រទាំង​អស់ និង​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​បាន​បំពេញការងារ​យ៉ាង​យកចិត្តទុកដាក់​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដោយ​រក្សា​នូវ​ការសម្ងាត់​ក្នុង​រយៈពេល​កន្លងមក​។

​គួរបញ្ជាក់​ថា រហូតមកដល់​ពេលនេះ ដំណើរការ​ស្រង់ ផ្ទៀងផ្ទាត់ និង​បូក​ពិន្ទុ សម្រេច​បាន​ប្រមាណ​ជា​៦០%​ហើយ​។ ការ​បូក​ស្រង់ និង​ផ្ទៀងផ្ទាត់​ពិន្ទុ​នេះ នឹងត្រូវ​បញ្ចប់ នៅ​ថ្ងៃ​ទី​១៣​កញ្ញា​។ បើ​តាម​ការវាយតម្លៃ របស់​ក្រសួង​អប់រំ ជាបឋម បានឲ្យដឹងថា លទ្ធផល​របស់​បេក្ខជន ដែល​បាន​ធ្វើ​នៅលើ​សន្លឹក​កិច្ចការ​ប្រឡង ក្នុង​ឆ្នាំនេះ មាន​ភាពល្អប្រសើរ និង​វិជ្ជមាន​ច្រើន​ជាង​ការប្រឡង​កាលពី​ឆ្នាំ​២០១៤​៕

3

 

 

 

Related Articles

Back to top button
Close
Close