រដ្ឋមន្ត្រីក្រសួងព័ត៌មានមានគម្រោងបង្កើតសមាគមមនុស្សចាស់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៤ កញ្ញា ២០១៥) ៖ នៅក្នុងពិធីជួបសំណេះសំណាល និងចែកអំណោយជូនដល់និវត្តជន កាលពីថ្ងៃទី០៣ ខែកញ្ញា ម្សិលមិញ លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា លោកចង់រៀបចំបង្កើតសមាគមមនុស្សចាស់នៅក្នុងក្រសួងព័ត៌មាន និងស្រុកកោះសូទិន ខេត្តកំពង់ចាម ដើម្បីជួយដល់និវត្តជនទាំងអស់ដែលមានវ័យកាន់តែចាសជរាទៅហើយ។
បើតាមទីភ្នាក់ងរសារព័ត៌មានកម្ពុជា បានដកស្រង់សម្ដីរដ្ឋមន្ត្រីក្រសួងព័ត៌មាន អ្នកដែលចូលនិវត្តន៍ពីការងារមិនអាចនៅស្ងាត់តែម្នាក់ឯងដាច់ពីសកម្មភាពសង្គម និងគ្មានការជយបជុំនោះទេ ព្រោះអាចធ្វើឲ្យសុខភាពរបស់ពួកគាត់កាន់តែទ្រុឌទ្រោម។
លោកខៀវ កាញារីទ្ធ បានបញ្ជាក់ថាប្រសិនបើដំណើរការសមាគមមនុស្សចាស់របស់ក្រសួងព័ត៌មានប្រព្រឹត្តទៅបានល្អនោះ អង្គការជួយមនុស្សចាស់នឹងធ្វើការជ្រើសរើសបុគ្គលិកនិវត្តជនក្រសួងព័ត៌មានចំនួន២ ឬ ៣ នាក់ទៅធ្វើទស្សនកិច្ចនៅប្រទេសហ្វីលីពីន និងប្រទេសវៀតណាមដើម្បីដើម្បីមើលពីរបៀបការងារមើលថែមនុស្សចាស់នៅទីនោះ សម្រាប់ជាបទពិសោធន៍យកមកអនុវត្តន៍នៅកម្ពុជា៕