គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី២៥ ខែសីហា ស្លាប់មនុស្ស១៤ របួស១១
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៦ សីហា ២០១៥) ៖ គ្រោះថ្នាក់ចរាចរណ៏ផ្លូវគោក នៅទូទាំងប្រទេស ដែលកើតមានឡើង នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ មានចំនួន ០៦លើក យប់ ០៥លើក បណ្តាលឲ្យមនុស្សស្លាប់ ១១នាក់ របួសធ្ងន់ និងរបួសស្រាល ១១នាក់។នេះបើយោងតាមរបាយការណ៍របស់នាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍នាយកដ្ឋានសណ្តាប់ធ្នាប់បានឲ្យដឹងថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ០៦លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុបចំនួន ១២គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១០៦គ្រឿង រថយន្តធុនតូច ០៣គ្រឿង និងរថយន្តធុនធំ ០៥១គ្រឿង។
របាយការណ៍ដដែលបានបព្ជាក់ថា មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទំាងអស់នេះ បណ្តាលមកពីការបើកល្មើសល្បឿន ស្រវឹង ប្រជែងគ្រោះថ្នាក់ មិនប្រកាន់ស្តាំ មិនគោរពច្បាប់ចរាចរណ៏ជាដើម៕