នៅព្រឹកថ្ងៃទី២ ប្រឡងបាក់ឌុប មានសិស្សសន្លប់ ពេលប្រឡង ច្រើនជាងមុន

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៥ សីហា ២០១៥) ៖ នៅព្រឹកថ្ងៃទី ២៥ ខែសីហា នេះ និងជាថ្ងៃទី២ នៃការប្រឡងមធ្យមសិក្សា ទុតិយភូមិ គេឃើញលើបណ្តាញសង្គម (Facebook) មានការបង្ហោះចែកចាយរូបភាពជាច្រើនសន្លឹក ដោយមានការ បញ្ជាក់ឲ្យដឹងថា បេក្ខជន និងបេក្ខនារីប្រឡងបាក់ឌុប បានសន្លប់ក្នុងពេលដែលពួកគេ កំពុងអង្គុយប្រឡង។

ប្រភពមួយបង្ហោះឡើងលើទំព័រអង្គភាពប្រឆាំងអំពើពុករលួយ ឲ្យដឹងថា នៅមណ្ឌលវិទ្យាល័យព្រះស៊ីសុវត្ថិ ខាង លិច មានសិស្សស្រីម្នាក់សន្លប់កាលពីថ្ងៃទី ២៤ម្សិលមិញ ម្តងរួចហើយ នៅថ្ងៃនេះទី២៥ សន្លប់ម្តងទៀត ទើបលោកប្រធានមណ្ឌល បានរៀបចំឲ្យសិស្សស្រីរូបនេះ អង្គុយប្រឡង នៅខាងក្រៅបន្ទប់។

តាមប្រភពព័ត៌មាន ពី​ទំ​ព័របណ្ដាញសង្គម Facebook របស់ក្រសួង​អប់រំ យុវជន​ និង​កីឡា​ បាន​ឲ្យ​ដឹង​ថា មានសិស្សមួយចំនួន សន្លប់នៅតាមមណ្ឌលផ្សេងៗទៀតផងដែរដូចជា នៅមណ្ឌលវិទ្យាល័យហ៊ុន សែនមណ្ឌលគិរី ខេត្តមណ្ឌលគិរី មណ្ឌលគរុកោសល្យ ខេត្តកំពង់ចាម មណ្ឌលបឋមគំរូក្រុងខាងជើង ខេត្តកំពង់ឆ្នាំងមណ្ឌលបឋមសិក្សា៧មករា ខេត្តត្បូងឃ្មុំ មណ្ឌលអនុវិទ្យាល័យហ៊ុន សែនជុំគ្រៀល ខេត្តកំពត និងមណ្ឌលវិទ្យាល័យកម្មករ ខេត្តព្រះសីហនុ ៕ ដោយ៖ នាង

3

រូបភាពពី Facebook
រូបភាពពី Facebook

 

Related Articles

Back to top button
Close
Close