​ទៅលេងកោះពេជ្រ កុំដាក់ទូរសព្ទ័លើតុ (មាន​រីដេអូ)

​សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ​ (២០ សីហា ២០១៥) ៖ មានការភ្ញាក់ផ្អើល មួយបានកើតឡើង នៅបរិវេណកោះពេជ្រ ដោយសារតែ ក្មេងអនាថាម្នាក់ ត្រូវបាន ប្រជាពលរដ្ឋរាយការណ៍ថា បានឆក់ទូរសព្ទ័ iPhone 5s មួយគ្រឿង ហើយរត់ចូលទៅពួននៅក្រោមស្ពាន។

នេះបើតាមសំដី របស់ពលរដ្ឋដែល នៅក្បែរនោះ បាននិយាយថា វាមិនមែនជាករណីលើកទី១ឡើយ ព្រោះថា ក្មេងៗអនាថា ទាំងនេះ តែងតែ ឆក់ទូរសព្ទ័ អ្នកដែល មកលេងកំសាន្ត ក្នុងកោះពេជ្រ នេះដោយ ពេលគេកំពុងអង្គុយញុាំ ហើយប្រហែសខ្លួន ដាក់ទូរសព្ទ័ លើតុ ដឹងតែ ក្មេងៗទាំងឆក់យក ហើយរត់គេចខ្លួនបាត់តែម្តង។

ហើយចំពោះករណីមួយនេះ គឺត្រូវបាន ប្រជាពលរដ្ឋ ធ្វើការ រាយការណ៍ដល់ សន្តិសុខកោះពេជ្រ និង ប៉ូលីស ដើម្បីតាមចាប់ខ្លួន ក្មេងអនាថា និង បក្សពួក ដែលបាន ឆក់ទូរសព្ទ័ iPhone 5s មួយគ្រឿង របស់អ្នកដើរកំសាន្ត ហើយរត់ចូលពួនក្រោមស្ពាន៕

Capture

 

 

 

Related Articles

Back to top button
Close
Close