គ្រោះថ្នាក់ថ្ងៃទី២៨ កក្កដា ស្លាប់៦ របួសធ្ងន់ស្រាល១៣នាក់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៩ កក្កដា ២០១៥) ៖ នៅថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០១៥នេះ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស ចំនួន ១០លើក យប់ ៤លើក បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ (ប្រុស) របួសធ្ងន់ ១១នាក់ (ប្រុស) និងរបួសស្រាល ២នាក់ (ប្រុស) ។ នេះបើយោងតាមរបាយការណ៍ របស់ប៉ូលិស។
របាយការណ៍របស់ប៉ូលិស សណ្តាប់ធ្នាប់ បង្ហាញថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទាំង ១០លើកនេះ បានបង្កឲ្យខូចខាតយានយន្ត សរុប ១៨គ្រឿង ក្នុងនោះមានម៉ូតូ ចំនួន ១៣គ្រឿង រថយន្តធុនតូច ៥គ្រឿង និងថ្មើរជើងម្នាក់ ។
របាយការណ៍របស់ប៉ូលិស បន្តថា មូលហេតុដែលបណ្តាល ឲ្យមានគ្រោះថ្នាក់ រួមមាន ល្មើសល្បឿន ៣លើក មិនគោរពសិទ្ធិ ២លើក ប្រជែងគ្រោះថ្នាក់ ២លើក មិនប្រកាន់ស្តាំ ១លើក ស្រវឹង ១លើក និងបើកបរងងុយដេក ១លើក ។ ចំពោះអ្នកជិះម៉ូតូគ្រោះថ្នាក់ ដោយមិនបានពាក់មួកសុវត្ថិភាព ចំនួន ១៤នាក់ (យប់ ៨នាក់) ។
ក្នុងនោះ រថយន្តពិន័យសរុប ចំនួន ៩៧៧គ្រឿង (រថយន្តធំ ២៧៩ គ្រឿង) ស្មើនឹង ៩៩៨ ករណី ល្មើសក្រដាសស្នាម មាន ៧២៣គ្រឿង ស្មើនឹង ៧២៣ករណី។ ចំពោះករណីល្មើសបច្ចេកទេស ២៥៤គ្រឿង ស្មើនឹង ២៧៥ករណី ដោយឡែក ម៉ូតូត្រូវបានពិន័យសរុប ចំនួន ១.៩៩៤គ្រឿង ៕