កម្ពុជា​នឹង​មាន​បរិមាណ​ទឹក​ភ្លៀង​ច្រើន​ ចាប់​ពី​ខែ​កក្កដា ​ដល់ខែ​តុលា ​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ( ០៨ កក្កដា ២០១៥) ៖ ប្រទេស​កម្ពុជា​នឹង​មិន​ជួប​គ្រោះ​រាំងស្ងួត​ឡើយ បើ​ទោះបីជា​នៅ​ដើម​ខែ​កក្កដា​នេះ នៅតាម​បណ្ដា​ខេត្ត​មួយចំនួន នៅ​មិនទាន់​ទទួល​ទឹកភ្លៀង​បរិមាណ​ច្រើន​ក៏ ដោយ​។

យោង​តាម​សេចក្ដី​ដំណឹង ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បានអោយដឹងថា ក្នុង​រដូវ វស្សា​ក្នុង​ឆ្នាំ​២០១៥នេះ អាកាសធាតុ​ភ្លៀង​រដូវវស្សា​នឹង​ចាប់ផ្ដើម​ធ្លាក់​រាយប៉ាយ ​ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស​ជា​បន្តបន្ទាប់ ចាប់ផ្ដើម​ពី​ខែ​ឧសភា​កន្លង​មក​។

តាម​សេចក្ដី​ដំណឹង បាន​បន្ត​ឲ្យ​ដឹង​ថា បរិមាណ​ទឹកភ្លៀង​ដែល​នឹង​ត្រូវ​ធ្លាក់ចុះ គឺ​ចាប់ពី ខែ​ឧសភា ដល់​ខែ​មិថុនា បរិមាណ​ទឹកភ្លៀង មាន​ក្នុង​កម្រិត​តិច ​ទៅ​បង្គួរ​។​ ចាប់ពី​ខែកក្កដា ដល់​ខែ​តុលា មាន​បរិមាណ​ទឹកភ្លៀង ក្នុង​កំរិត​ច្រើន​៕ ដោយ៖ ហេង នាង​

1

Related Articles

Back to top button
Close
Close