កម្ពុជា​នឹង​ទទួល​​​រង​ឥទ្ឋិពល​ព្យុះ​វីសិន​តេ

ដោយ៖ ហេង នាង

ភ្នំពេញ៖បន្តាប់ពីក្រសួងធនធានទឹកនិងឧតុនិយមបានធ្វើការអង្កេត តាមដានលើស្ថានភាព អាកាស ធាតុរួចមក ក្រសួងសូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា នៅវេលាម៉ោង១ រំលង អធ្រាតឈានចូលថ្ងៃទី ២២ កក្កដា ២០១២ នឹងមានព្យុះមួយឈ្មោះ វីសិនតេ (VICENTE) បានកើតឡើងនៅសមុទ្រចិនខាងត្បូងត្រង់ខ្សែវ័ណ្ឌទី ១៩ អង្សា៥ នៃរយៈទទឺងខាងជើង និងខ្សែស្របទី ១១៦ អង្សា២ នៃបណ្តោយខាងកើត។ ព្យុះនេះបាននឹងកំពុងធ្វើដំណើរឆ្ពោះទៅទិសពាយ័ព្យក្នុងល្បឿន ២០km/h ហើយនឹងធ្វើដំណើរទៅដល់ភាគខាងជើងនៃប្រទេសវៀតណាមនៅថ្ងៃទី២៥ កក្កដា ២០១២ ខាងមុខនេះ។

ព្យុះ វីសិនតេ (VICENTE) មានឥទិពលមកលើព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី២៦ កក្កដា ២០១២ ដោយបង្ករឲ្យតំបន់ខ្ពង់រាបខាងជើង និងតំបន់ខ្ពង់រាបភាគឦសាន មានភ្លៀងធ្លាក់ច្រើន និងមានល្បឿនខ្យល់ខ្លាំងនៅតាមបណ្តាលខេត្តមួយចំនួនដូចជា ព្រះវិហារ ស្ទឹងត្រែង រតនគិរី និងខេត្តបណ្ឌលគិរី។ សម្រាប់បណ្តាលខេត្តនៅតាមតំបន់មាត់សមុទ្រមានដូចជា ព្រះស៊ីហនុ កំពត និងខេត្តកែប ដែលបង្ករឲ្យមានភ្លៀងធ្លាក់ច្រើន មានខ្យល់កន្ត្រាក់បក់បោកខ្លាំង ទឹកសមុទ្រនឹងមានរលកខ្ពស់ៗចាប់ពី១,០០m ទៅ ២,៥០m ។

ឥទិពលរបស់ព្រុះនេះក៏បង្ករឲ្យមានភ្លៀងធ្លាក់ច្រើននៅអាងទន្លេមេគង្គខាងលើ ក្នុងប្រទេសឡាវ និងប្រទេសថៃ ដែលធ្វើឲ្យកម្ពស់ទឹកទន្លេមរគង្គ នឹងហាក់ឡើងជាបន្តពន្ទាប់ផងដែរ។

យោងតាមសភាពការអាកាសធាតុដូចបានជម្រាបជូបខាងលើ ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ និងតាមបណ្តាលខេត្ត ពិសេសបងប្អូនប្រជានេសាទនៅតាមសមុទ្រឲ្យមានការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយជាយថាហេតុ៕

Related Articles

Back to top button
Close
Close