ត្រូវមានបណ្ណចាក់វាក់សាំងកូវីដ-១៩ រាល់ការចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មផ្សេងៗ 

សារព័ត៌មាន Cambodia News/

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញបានជម្រុញឱ្យខណ្ឌទាំង១៤ អនុវត្តឱ្យបានម៉ឺងម៉ាត់ នូវការត្រួតពិនិត្យបណ្ណចាក់វាក់សាំងកូវីដ-១៩ រាល់ការចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានា ត្រូវបង្ហាញបណ្ណចាក់វាក់សាំង ដើម្បីឈានទៅរកការបើកដំណើរការឡើងវិញលើគ្រប់វិស័យ នាពេលឆាប់ៗខាងមុខ។​

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការាជម្រុញឲ្យអនុវត្តនូវគោលការណ៍ថ្មីនេះ គឺដើម្បីទប់ស្កាត់នូវការរីក​រាល​ដាលជំងឺកូវី-១៩ និង​ចៀសវាងការរីករាលដាលបន្តទៀត។

គួរបញ្ជាក់ថា ការធ្វើដូចនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញនូវសេចក្តីជូនដំណឹងរួចហើយ កាលពីសប្តាហ៍មុន ដើម្បីត្រៀមលក្ខណៈ សម្រាប់ការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងថ្មី និងឈានទៅរកការបើកដំណើរការឡើងវិញលើគ្រប់វិស័យ នាពេលខាងមុខឆាប់ៗ៕

 

Related Articles

Back to top button
Close
Close