អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​រៀប​ចំបូម​ទឹក​បញ្ចូល​ទៅ​ក្នុង​ស្រះ​ទឹក​មុខ​អង្គរ​

សារព័ត៌មាន​ Cambodia News​/

សៀមរាប (២២ មេសា ២០១៥) ៖ បន្ទាប់ពី​មាន​ការរីក​ទឹក​នៅ​ក្នុង​ស្រះ​ទឹក​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត អាជ្ញាធរ​ជាតិ​អប្សរា​បាន​នឹង​កំពុង​រៀបចំ​បូមទឹក ដើម្បី​បញ្ចូល​ទៅក្នុង​ក្នុង​ស្រះ​ឲ្យ​ដូច​ធម្មតា​វិញ​។

តាម​ការ​ឲ្យ​ដឹង​ពីអាជ្ញាធរ​ជាតិ​អប្សរា​ បាន​បញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៥​នេះ រដូវប្រាំង​បាន​អូសបន្លាយ​រយៈពេល​យូរ តាម​ធម្មតា​ជា​រៀងរាល់​ឆ្នាំ​ក្នុង​រយៈពេល​នេះ​តែងតែ​មាន​ភ្លៀង​កក់ខែ​។ [ អានបន្ត ]

តែ​ផ្ទុយទៅវិញ​ក្នុង​ឆ្នាំ​នេះ​នៅ​តំបន់​អង្គរ​ក៏ដូចជា​ខេត្ត​សៀមរាប​ទាំងមូល មិន​មាន​ភ្លៀង​ធ្លាក់​ឡើយ ហើយ​អាកាសធាតុ​ក៏​មាន​សភាព​ក្តៅ​ខ្លាំង ដែល​បណ្តាល​ឲ្យ​ស្រះ​ទឹក​នៅ​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត​បា​នស្រក​ចុះ និង​គោក​រីង​ខ្លាំង​ខុសពី​ធម្មតា​៕

1

Related Articles

Back to top button
Close
Close