យុវតីម្នាក់ខូចចិត្ត ព្រោះសង្សារ បែកចិត្ត មកអង្គុយ យំនៅក្នុងវត្តសំពៅមាស
សារព័ត៌មាន Cambodia News/
អត្ថបទ៖ ហេង នាង/
ភ្នំពេញ (២៣ មីនា ២០១៥) ៖ កាលពីវេលាម៉ោង ប្រមាណ ជិត ១០ ព្រឹកថ្ងៃទី ២៣ មិនា ឆ្នាំនេះមាន យុវតី វ័យក្មេងស្រស់ស្អាតម្នាក់ អង្គុយ យំ នៅក្នុងវត្តសំពៅមាស ដែលអ្នកខ្លះ បាននិយាយថា នាងវង្វេងផ្លូវ។ ក្រោយពីមាន ការ Share តៗគ្នា ថានាង វង្វេងផ្លូវ។
ជុំវិញករណីនេះ នេះបានធ្វើអោយ មានការចាប់អារម្មណ៍ យ៉ាងខ្លាំង ពីសំណាក់យុវវ័យ ព្រោះតែ មិនជឿថា នាងវង្វេងផ្លូវសោះ ខណៈពេលដែល ឃើញរូបរាង និង ពណ៌សម្បុរ របស់នាង ស្រស់ស្អាត ជាអ្នកទីក្រុង។
ប្រភពព័ត៌មានពីអ្នកដែល ឈរមើល នៅក្នុងហេតុការណ៍នោះ បាននិយាយថា នាងមិនមែន វង្វេងផ្លូវទេ តែ ខូចចិត្ត ព្រោះសង្សារ បែកចិត្ត ហើយមកអង្គុយ យំនៅក្នុងវត្តតែម្តងទៅ ជាមួយគ្នានោះមានមានមិត្តភក្រ័ នៅក្នុង Facebook ម្នាក់បាន បកស្រាយថា នាងត្រូវបាន សង្សារ សុំបែក តែនាង មិនព្រម ហើយមានគំនិត ចង់សំលាប់ខ្លួនទៀតផង៕