សព​លោកបណ្ឌិត កែម ឡី នឹង​ដង្ហែ​ចេញពី​វត្ត​ចាស់​នៅ​ព្រឹក​ថ្ងៃ​ទី​១៧​កក្កដា

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (១៥ កក្កដា ២០១៦) ៖ ​ប្អូនប្រុសបង្កើត​របស់​​លោក​បណ្ឌិត កែម ឡី បាន​ប្រាប់​ឲ្យ​ដឹង​ថា សព​លោក​បណ្ឌិត កែម ឡី នឹង​ដង្ហែ​ចេញពី​វត្ត​ពោធិ៍​យា​រាម ហៅ​វត្ត​ចាស់ ស្ថិត​ក្នុង​សង្កាត់​ជ្រោយ​ចង្វារ ខណ្ឌ​ជ្រោយចង្វារ នៅ​វេលា​ម៉ោង​៧​ព្រឹក​ ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ២០១៦ ឆ្ពោះទៅ​ស្រុក ​​កំណើត​របស់​លោក​នៅ​ក្នុងភូមិ​អង្គ​តា​កប ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ ប៉ុន្តែ​មិន​ទាន់​កំណត់​ថ្ងៃ​បញ្ចុះ​នៅឡើយ​ទេ ។

បើ​តាម​ ប្អូនប្រុស​លោក ​កែម ឡី​ ដដែល ថា ពិធីបុណ្យ​៧​ថ្ងៃ​សព​លោក​បណ្ឌិត​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៥កក្កដានេះ ហើយ​ថា ប​ច្ច័យ​បុណ្យសព​ដែល​ទទួល​បាន​ពី​ស្ថានទូត គណបក្ស​នយោបាយ សង្គម​ស៊ី​វិល និង​ពលរដ្ឋ​បាន​ប្រមាណ​១០​ម៉ឺន​ដុល្លារ​ និង​បាន​យក​ទៅ​ផ្ញើ​នៅ​ធនាគារ ​៕4

2 3

Related Articles

Back to top button
Close
Close