យុវជន​ ៩៨ ​ភាគ​រយ​យល់​ថា​ អំពើ​ពុករ​លួយ​ជា​ឧបសគ្គ​ក្នុង​ការអភិវឌ្ឍ​

សារព័ត៌មាន​​ Cambodia News​/

អត្ថ​បទ​៖ ហេង នាង​/

ភ្នំពេញ(២៣ មីនា ២០១៥) ៖ ​យោង​តាម​ការ​សិក្សា​ថ្មី​មួយ​ដែល​ធ្វើ​ឡើង​ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ​យុវជន​កម្ពុជា​ជិត ៩៨ ភាគរយ​យល់​ស្រប​ថា អំពើ​ពុក​រលួយ គឺជា​ឧបសគ្គ​ដ៏​សំខាន់ ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ។

ក្នុង​រយៈ​ពេល​មួយ​ខែ​នៅ ឆ្នាំ​២០១៤ អង្គការ​តម្លាភាព​កម្ពុជា បាន​ស្ទង់​មតិ​មនុស្ស​ចំនួន ១២០០ នាក់ អាយុ​ពី ១៥ ទៅ ៣០ ឆ្នាំ នៅ​ក្នុង​តំបន់​ចំនួន​ប្រាំបី​ដែល​រួម​បញ្ចូល​ទាំង ខេត្ត​សៀមរាប និង​រាជធានី​ភ្នំពេញ។

ពួកគេ​ត្រូវ​បាន​ស្នើ​ឲ្យ​កំណត់​ពី​របៀប​ដែល​ទស្សនៈ​ធំ​នៃ​អំពើ​ពុក​រលួយ ដើរ​តួនាទី​ក្នុង​ជីវិត​របស់​ពួកគេ តម្លៃ និង​ចំណាត់​ការ។

អ្នក​ចូល​រួម ៧០ ភាគរយ បាន​រាយការណ៍ បាន​ប្រើ​ប្រាស់​មធ្យោបាយ​ពុក​រលួយ គឺ​ការបង់​ប្រាក់​បន្ថែម ដើម្បី​ចៀសវាង​បញ្ហា​ជាមួយ​នឹង​នគរបាល និង ៤៩ ភាគរយ​បាន​សារភាព​ថា ធ្លាប់​ជួប​អំពើ​ពុក​រលួយ ដូចជាការ​លួច​ចម្លង ដើម្បី​ជាប់​ការ​ប្រឡង ​កាល​ពី​ឆ្នាំ​មុន​ក្នុង​អំឡុង​ពេល​ប្រឡង​បាក់ឌុប ដែល​បាន​បង្ហាញ​ថា មាន​តែ​សិស្ស ២៥ ភាគរយ អាច​ប្រឡង​ជាប់​ដោយ​គ្មាន​ការ​លួច​ចម្លង៕

3

 

Related Articles

Back to top button
Close
Close