អ្នកឧកញ៉ា គិត ម៉េង ព្រមានលើអ្នកបង្កើតគណនី Facebook ក្លែងក្លាយ
សារព័ត៌មាន Cambodia News/
អត្ថបទ៖ ហេង នាង/
ភ្នំពេញ (១២ មីនា ២០១៥) ៖ សេដ្ឋីផ្នែកសារគមនាគមន៍ គិត ម៉េង បានព្រមានចំពោះអ្នកបង្កើតគណនី Facebook និង Page ក្លែងក្លាយ ដែលបានយកឈ្មោះរបស់ អ្នកឧកញ៉ា និង ស្រីតូច ចំណាន មកប្រើជាប្រយោជន៍ផ្ទាល់ខ្លួន។ នេះបើតាមការប្រាប់ឲ្យដឹងពី លោក ហ៊ុយ វណ្ណៈ អគ្គនាយករងស្ថានីយទូរទស្សន៍ CNC ។
ការបង្កើតគណនី Facebook និង Page ក្លែងក្លាយ ដោយយកឈ្មោះរបស់ អ្នកឧកញ៉ា គិត ម៉េង និង ស្រីតូច ចំណាន ដែលជាអនាគតភរិយាពេញច្បាប់ ជាហូរហែមួយរយៈចុងក្រោយនេះ គឺកើតមានឡើងបន្ទាប់ពី គម្រោងអាពាហ៍ពិពាហ៍អ្នកឧកញ៉ា ត្រូវបានទម្លាយចេញដោយសាមីខ្លួនកូនក្រមុំ អតីតតារាចម្រៀង និង ជាពិធីការិនី ស្រីតូច ចំណាន កាលពីសប្ដាហ៍មុន៕