ខឹងម្ដាយមិនឱ្យមានសង្សារផឹកថ្នាំពុល
សារព័ត៌មាន Cambodia News/
បាត់ដំបង (១១ វិច្ឆិកា ២០១៦) ៖ នាងក្រមុំម្នាក់បានព្យាយាមធ្វើអត្តឃាត តាមរយៈការផឹកថ្នាំបាញ់ស្មៅ តែមិនបានសម្រេច កាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី៩ វិច្ឆិកា នៅភូមិអូរស្រឡៅ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ព្រោះតែខឹងនឹងឪពុកម្ដាយស្តីបន្ទោស ហាមមិនឲ្យមានសង្សារ និងដើរលេងច្រើន ដែលមិនជួយធ្វើការងារផ្ទះ ។
សមត្ថកិច្ចបានរាយការណ៍ថា នារីរងគ្រោះឈ្មោះជាល ណាក់ ហៅច្រែង អាយុ១៨ឆ្នាំ រស់នៅភូមិឃុំខាងលើ ។ ប្រភពដដែលបន្តថា នាងក្រមុំរូបនេះបានផឹកថ្នាំបាញ់ស្មៅដើម្បីបញ្ចប់ជីវិត ព្រោះតែខឹងនឹងអាណាព្យាបាលរបស់នាង ដែលរារាំងមិនឲ្យនាងមានសង្សារ និងបញ្ឍប់ការដើរលេងឥតប្រយោជន៍ ហើយជម្រុញឲ្យនាងជួយធ្វើការងារផ្ទះវិញ ។ សមត្ថកិច្ចបញ្ជាក់ថា ការប៉ុនប៉ងរបស់នាងមិនបានសម្រេចទេ ដោយសារក្រុមគ្រួសារជួយអន្តរាគមទាន់ពេល តែស្ថិតក្នុងសភាពធ្ងន់ធ្ងរ ៕