លោក ​ហ៊ុន ​សែន ​ស្នើ​សុំ​ការ​លើក​លែង​ទោស ​ឬ​បន្ធូរ​បន្ថយទោ​ស​ដល់​ស្ត្រី​ ដែល​មាន​ផ្ទៃ​ពោះ ​ឬ​កូន​ចេញ​ពី​ពន្ធធ​នា​គារ​

សារព័ត៌មាន​ Cambodia News/

អត្ថបទ៖ ហេង នាង/

ភ្នំ​ពេញ​ (២៣ កុម្ភៈ ២០១៥) ៖ នៅ​​​ព្រឹក ថ្ងៃទី​២៣ ខែ​កុម្ភៈ​នេះ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​អញ្ជើញ​​ជា​អធិបតីភាព​ក្នុង​ពិធី​ចែក​សញ្ញាបត្រ ដល់​និស្សិត​សាកលវិ​ទ្យា​ល័យ​​ជាតិ​គ្រប់គ្រង (NUM) ចំនួន​៤៤១៥​នាក់ នៅ​ក្នុង​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ​។

នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រនេះ​ លោក ហ៊ុន សែន បាន​មាន​ប្រសា​ន៍​ឱ្យ​ដឹ​ង​ថា លោក​នឹង​ស្នើ​សុំ​ការលើកលែងទោស ឬ​បន្ធូរបន្ថយ​ទោស​ដល់​ស្ត្រី​ដែល​​មាន​ផ្ទៃពោះ ឬ​កូន​ចេញ​ពី​ពន្ធ​ធនាគារ។

លោក ហ៊ុន សែន បាន​បញ្ជាក់ថា ការ​ដែលស្នើរ​សុំ​ឲ្យ​មាន​ការ​លើក​លែង​ទោសឬ​បន្ធូរបន្ថយ​ទោស​ដល់​ស្ត្រី​ដែល​​មាន​ផ្ទៃពោះ ឬ​កូន​ចេញ​ពី​ពន្ធ​ធនាគារនេះ​ ព្រោះ​លោក​មិន​ចង់​ឃើញ​ស្ត្រី​ដែល​មាន​ផ្ទៃពោះ សម្រាលកូន​នៅក្នុង​គុក​នោះទេ ហើយ​ការស្នើសុំ​នេះ អាច​នឹង​ធ្វើ​ឡើង​មុន​ថ្ងៃ​សិទ្ធ​នារី​៕

ស្ត្រីដែលមានផ្ទៃពោះ ឬកូន ដែល​ជាប់​ឃុំ​នៅក្នុងពន្ធធនាគារ
ស្ត្រីដែលមានផ្ទៃពោះ ឬកូន ដែល​ជាប់​ឃុំ​នៅក្នុងពន្ធធនាគារ

 

Related Articles

Back to top button
Close
Close