បំបែកសំណុំរឿងឃាតកម្មបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ និងបង្ហាញមុខឃាតករ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៤ ធ្នរ ២០១៤ ) ៖ ករណីឃាតកម្មបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ នៅមុខហាងលក់ផ្លែឈើ ជិតស្ដាត អូរឡាំ ពិក កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ត្រូវបានលាតត្រដាងការពិតហើយ បន្ទាប់ពីអង្គរក្ស៤នាក់បានឆ្លើយសារភាពថា មេខ្លោងគឺជាឧកញ៉ា ថោង សារ៉ាត់ ដែលជាម្ចាស់បុរីផ្ទះល្វែង ៩៩៩ ។
បន្ទាប់ពីការឡោមព័ទ្ធជាច្រើនម៉ោងនៅ ២គោលដៅ សំខាន់ៗក្នុងក្រុងភ្នំពេញ សមត្ថកិច្ចបានរឹបអូសកាំភ្លើងខ្លីម៉ាកឡុក និងរ៉ូឡូចំនួន៧ដើម ក្រៅពីនោះ សមត្ថកិច្ចបានចាប់ខ្លួនឪពុកម្តាយឧកញ៉ា ថោង សារ៉ាត់រួម និងអ្នកធ្វើការជាមួយ៥នាក់ផ្សេងទៀតផងដែរ ។
ជនសង្ស័យ៤នាក់ជាអង្គរក្សដែលត្រូវចាប់ខ្លួនពាក់ពន្ធ័ករណីបាញ់សម្លាប់លោក ឧកញ៉ាអ៊ឹង ម៉េងជឺ កាលពីពេលកន្លងមក ទី១- ឈ្មោះ គយ ចាន់ថុល ភេទប្រុស អាយុ២៩ឆ្នាំមុខរបរអង្គរក្ស ទី២- ឈ្មោះមាស សម្បត្តិ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរអង្គរក្សស្នាក់នៅសង្កាត់មិត្តភាពខណ្ឌ៧ មករា ទី៣-ឈ្មោះ សៀង វាសនា ភេទប្រុស អាយុ៤៤ឆ្នាំ និងទី៤ ឈ្មោះ លី សៅ ហៅវី ដែលជាសង្ស័យឃាត់ខ្លួនចុងក្រោយគេនៅព្រឹកថ្ងៃ០៣ ខែធ្នូ ឆ្នាំ២០១៤ ។
រហូតមកដល់ពេលនេះ សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ នៅក្នុងប្រតិបត្ដិការស៊ើបអង្កេតអំពើឃាតកម្មខាងលើ មិនទាន់បញ្ចប់ការងាររបស់ខ្លួននៅឡើយទេ ពោលនៅបន្ដស្វះស្វែងរកគ្រប់ច្រកល្ហក តាមចាប់ឧកញ៉ាថោង សារ៉ាត់ ម្ចាស់បុរី និង ក្រុមហ៊ុនសាច់ប៉ាតេ ៩៩៩ ៕