ក្រសួង​​អប់​រំ​​បង្កើត​​ទំព័រ​​ហ្វេ​ស​ប៊ុក ​ឲ្យ​​ពល​រដ្ឋ​​បញ្ចេញ​​យោបល់​​លើ​​វិស័យ​​អប់​រំ​​

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ​ (០៨ តុលា ២០១៤) ៖ ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​បង្កើត​ទំព័រ​ហ្វេ​សប៊ុក​ថ្មី​មួយទៀត ដែល​មានឈ្មោះ​ថា “YourVoice” ឬ​មតិ​អ្នក ដែល​មាន​អាស័យដ្ឋាន https://www.facebook.com/events/1519522731625152/ ដើម្បី​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ ពិសេស​ប្រជាពលរដ្ឋ បញ្ចេញ​យោបល់​លើ​វិស័យ​អប់រំ នៅ​កម្ពុជា​។

ទំព័រ​ហ្វេ​សប៊ុក​នេះ អាច​ឲ្យ​មជ្ឈដ្ឋាន​នានា ជា​ផ្ដល់​រូបភាព និង​យោបល់​ផ្សេងៗ ពាក់ព័ន្ធ​នឹង​វិស័យ​អប់រំ យុវជន និង​កីឡា ហើយ​ក្រុម​ការងារ ទំព័រ​ហ្វេ​សប៊ុក​ក្រសួង​អប់រំ រក្សា​សិទ្ធិ​ក្នុង​ការបន្ថែម ជ្រើសរើស​ផ្សាយ​បន្ត ផ្សាយ​ឡើងវិញ ឬ​លុបចោល​ព័ត៌មាន​នានា ប្រសិនបើ​មិន​ពាក់ព័ន្ធ តាម​ការ​ចាំបាច់​ដោយ​ពុំ​មាន​ការជូនដំណឹង​ជា​មុន​។​

ដោយឡែក រាល់​ខ្លឹមសា​រលើ​ទំព័រ​ហ្វេ​សប៊ុក​“YourVoice” ឬ​មតិ​អ្នក គឺ​ស្ថិត​ក្រោម​អាជ្ញាប័ណ្ណ Creative Commons Attribution-NonCommercial-ShareAlike 3.0 License (CC BY 3.0)៕

14

 

Related Articles

Back to top button
Close
Close