សុខ​ សោ​ម៉ា​វត្តី​ បង្ហើរ​សំនៀង​ច្រៀង​ ឆ្លង​ឆ្លើយ​ជា​មួយ​ស្វាមី​យ៉ាង​ផ្អែម​ល្ហែម ​ក្នុង​ថ្ងៃ​ខួប​កំណើត​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ​ (០១ កញ្ញា ២០១៤) ៖ កាលពី​ថ្មី​ៗនេះ​ ស្វាមីរបស់ អ្នកនាង សុខ សោម៉ាវត្តី បានរៀបចំពិធី ជ​ប់​លៀង​ខួបកំណើ​ត​​ឲ្យភ​រិយា​បណ្តូលចិត្ត នៅ​ក្នុង​ហាង​ខារ៉ាអូខេមួយកន្លែង យ៉ាងសប្បាយ រីករាយ ហើយ​ទន្ទឹម​ជា​មួ​យ​គ្នា​នោះ​ដែល ស្វាមី​ភរិយា​វ័យ​ក្មេង​មួយ​គូនេះ ក៏​បាន​បង្ហាញ​ពីភាព ផ្អែមល្ហែម ជា​មួយ​គ្នា​ប្រៀប​ដូច​ជា​គូ​ស្នេហ៍​ថ្មោងថ្មី។

​​​ការ​បង្ហាញពីភាព ផ្អែមល្ហែមនេះ​ ដោយ​ពួកគេទាំងពីរនាក់ ក៏បានចាប់ដៃគ្នា បង្ហើរ​សំនៀង​ច្រៀង​​ឆ្លង​ឆ្លើយ​គ្នា ​ថត​វីដេអូ​បង្ហោះ​ពេញ បណ្តាញទំនាក់ទំនង សង្គម Facebook ធ្វើ​ឲ្យ​ទស្ស​និក​ជន​ជា​ច្រើន​មាន​ការ ច្រណែន ចំពោះស្នេហារបស់ ពួកគេ មិន​តិច​ទេ ។

កន្លងមកទស្សនិកជន និងអ្នកគាំទ្រធ្លាប់តែបានឃើញ សុខ សោម៉ាវត្តី សម្តែង និងធ្វើជា ពិធី​ការិ​នី​មិន​ដែល​បាន​ឃើញ​នាង​ច្រៀង​ឡើយ ប៉ុន្តែ​នៅក្នុងថ្ងៃខួបកំណើត នាង បាន ចាប់​ដៃ​​គូ​ជា​មួយ​ស្វាមី​បង្ហើរសំនៀងច្រៀងឆ្លងឆ្លើយ បទចម្រៀងស្នេហា ជាមួយគ្នា យ៉ាង​មាន​ក្តី​សុខ​បង្អួត​ភ្ញៀវ​ដែល​ចូល​រួមពិធី បើទោះជានាងនិងស្វាមី មិនសូវចេះ ច្រៀងតែពួកគេ ក៏នៅតែច្រៀង ដើម្បីធ្វើឲ្យកម្មវិធី កាន់​តែមានភាពសប្បាយ​រីក​រាយ​ មួយកម្រិតទៀត ។

ចាប់តាំងពីគូស្នេហ៍របស់ តារាសម្តែង និងពិធីការិនី អ្នកនាង សុខ សោម៉ាវត្តី រៀបការសាង គ្រួសារ​ជាមួយស្វាមី ដែល​ទស្ស​និក​ជន​ស្គាល់យ៉ាងច្បាស់ថា ជាកូនប្រុសបង្កើតរបស់ លោក ទូច ណារ៉ុថ រួច​មក គេសង្កេតឃើញថា ស្វាមីភរិយាមួយគូនេះ តែងតែបង្ហាញពីទឹកចិត្ត ស្រលាញ់គ្នា បង្ហាញ​ស្នេហាផ្អែមល្ហែម ជាមួយគ្នាប្រៀបដូចជាទឹកឃ្មុំ រហូតដល់ពេលនេះ ពួកគេ ក៏​បាន​ទទួល​បាន​ចំណង​ដៃ អាពាហ៍ពិពាហ៍កូនស្រីម្នាក់ផងដែរ៕

Sok Somavotey3

Sok Somavotey1Sok Somavotey6

Related Articles

Back to top button
Close
Close