ឪពុករបស់ អ្នកនាង ខាត់ សុឃីម ឆ្លងផុតគ្រោះ ក្រោយពីបញ្ជូនចូលបន្ទប់សង្គ្រោះបន្ទាន់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២០ សីហា ២០១៤) ៖ ភតារាចម្រៀងដែលអាចបកស្រាយ ទាំងបុរាណ និងសម័យ អ្នកនាង ខាត់ សុឃីម នាពេលកន្លង មកធ្លាប់តែបង្ហាញពីភាពសប្បាយ រីករាយក្រមិចក្រមើមបង្កើន ភាពសប្បាយ រីករាយ នៅ ពេលនេះនាងកំពុង តែមានវិបត្តិពិបាកចិត្ត ព្រោះតែឪពុកជាទីស្រលាញ់ របស់នាង បានធ្លាក់ខ្លួនឈឺភ្លាមៗ ត្រូវបញ្ជូនចូលសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ពីម៉ោងប្រមាណ១១យប់ ថ្ងៃទី១៧ ខែសីហា។
ផ្តល់បទសម្ភាសន៍តាមទូរស័ព្ទជាមួយអ្នកយកព័ត៌មាន ខាត់ សុឃីម បានអោយដឹងថា មុនចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រអការៈជម្ងឺរបស់ឪពុកនាងបានធ្វើទុក្ខយ៉ាងធ្ងន់ធ្ងរ ដោយសារតែការគិតច្រើន និងរួមផ្សំជាមួយនិងមានជម្ងឺលើសឈាមប្រចាំកាយផងនោះ ទើបធ្វើអោយសភាពជម្ងឺរបស់ឪពុក នាងមានសភាពធ្ងន់ធ្ងររហូតត្រូវបញ្ជូនចូលសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត្រ។
មកដល់ព្រឹកថ្ងៃទី២០ ខែសីហា នេះ អ្នកនាង ខាត់ សុឃីម បានឲ្យដឹងថា ឪពុករបស់ នាងបានបានធូរស្បើយបន្តិចហើយ បន្ទាប់ពីវបញ្ជូនចូលបន្ទប់សង្គ្រោះបន្ទាន់ជាថ្មីម្ដងទៀត ខណៈ ជំងឺត្បៀតសរសៃឈាមខួរក្បាលរើឡើងវិញ និងធ្វើទុក្ខរហូតសន្លប់បាត់បង់ស្មារតីកាលពីថ្ងៃទី១៨ខែសីហា កន្លងទៅ ហើយពេលនេះ ឪពុករបស់នាង កំពុងសម្រាកនៅក្នុងបន្ទាប់ព្យាបាល។
នាង ខាត់ សុឃីម បានបន្តថា ក្រោមការជួយជ្រោមជ្រែង និងព្យាបាលយ៉ាងយកចិត្ត ទុកដាក់ពីសំណាក់គ្រូពេទ្រជំនាញៗជាច្រើនរបស់មន្ទីរពេទ្យកាល់ម៉ែត្រ ពេលនេះស្ថានភាពជម្ងឺគៀបសរសៃឈាមក្នុងខួលក្បាលរបស់លោកឪពុកនាងបានធូរស្រាលច្រើនហើយ ដោយគាត់អាចងើបអង្គុយនិយាយលេងជាមួយកូនចៅបាន និងអាចហូបអាហារបានជាធម្មតា ។
អ្នកនាង ខាត់ សុឃីមបានសម្តែងនូវភាពសប្បាយរីករាយខ្លាំងណាស់នៅពេលដែលសភាពជម្ងឺរបស់លោកឪពុកនាងវិលមកជាធម្មតាវិញ ដោយគាត់អាចនិយាយបានខ្លះ និងស្គាល់កូនចៅវិញ។ អ្នកនាង ខាត់ សុឃីម បានបញ្ជាក់ថា ប្រសិនបើសុខភាពរបស់ឪពុកនាងកាន់តែប្រសើរ និងមានការអនុញ្ញាតិពីក្រុមគ្រូពេទ្យប្រចាំមន្ទីរពេទ្យកាល់ម៉ែត្រនោះ នាង និងក្រុមគ្រួសារប្រហែលជាត្រូវយកឪពុកចេញពីមន្ទីរពេទ្យនាពេលឆាប់ៗនេះ៕